ឈឺ​ចាប់រួម​​គ្នា​ ស្រក់​ទឹក​ភ្នែកមិន​ស្មើ​

Inequal Tearឈឺ​ចាប់រួម​​គ្នា​ ស្រក់​ទឹក​ភ្នែកមិន​ស្មើ​ 

៙បង​ស្នេហ​អូន​​អូនក៏​​​ស្នេហ​បង​

ចំណង​ទាក់​ទង​មាន​ទៅ​មក​

មិន​ចួប​គ្នា​ក៏​ចិត្ត​នឹក​ភ្នក​

អតីត​នាំ​យក​ឱយ​រីករាយ​។

អាច​ញញឹម​បាន​ឱយ​តែ​នឹក​

ស្នេហ​កាន់​តែ​សឹក​កាន់​តែ​ងាយ​

ប្រើ​ចិត្ត​ជំនួស​ពាក្យ​និយាយ​

គូ​ស្នេហ​អាច​ទាយ​យល់​ចិន្តា​។

កែវ​ភ្នែក​ឃើញ​គ្នា​យល់​ឯក​​ឯង

មិន​បាច់​ប្រឹង​ប្រែង​ចាយ​វាចា​

អារម្ម​ពិសេសនៃ​​ស្នេហា​

មាន​តែ​សង្សារ​ទើប​ប្រែ​បាន​។

​ដល់​ស្នេហ​បាក់​បែក​ចំណង​ដាច់​

ជូន​មិន​សម្រេច​សារ​ប៉ុន្មាន​

ទាំង​ចិត្ត​កែវ​ភ្នែក​វាចា​ប្រាណ​

ទោះ​ដឹង​ក៏​ច្រាន​ធ្វើ​មិន​យល់​។

អ្នក​ផ្ញើ​ប្រឹង​ផ្ញើ​ទោះ​មិន​តប​

មិន​អាច​សម្រប​ទាំង​អំពល់​

បណ្តោយ​ស្នេហ​ឱយ​ឆ្ងាយ​ពី​គល់​

ខំ​ទាំង​វិល​វល់​តែ​ម្នាក់​ឯង​។

ហេតុ​នៅ​ស្រឡាញ់​តាម​ពន្យល់​

ទោះ​គេ​បំពល់​ឱយ​ចំបែង​

គ្មាន​ឮ​ពាក្យ​ល្អ​ក៏​សម្តែង​

ធ្វើ​មិន​ឱយ​ស្តែង​ឃើញ​ឈឺ​ចាប់​។

អ្វី​ដែល​លាក់​ទុក​មិន​វាចា​

ពិត​ជាង​ខ្លឹម​សារ​គេ​មិន​ប្រាប់​

នៅ​ស្រឡាញ់​ដែរ​​ក៏​មិន​ស្តាប់​

ស៊ូ​ឱយ​ស្នេហ​ស្លាប់​មិន​ត្រលប់​។

ប្រឹង​ធ្វើ​មិន​ស្គាល់​មនុស្ស​ខ្លួន​ស្នេហ​

ក៏​ឈឺ​ចាប់​ដែរ​តែ​នៅ​ស្អប់​

រឿង​ល្អ​មិន​នឹក​ត្រូវ​បាន​កប់​

ស្នេហ​មិន​​ទាន់​ចប់​ក៏​បញ្ឈប់​។

លុះ​ដឹង​ខ្លួន​ហួស​ចិត្ត​ចរិយា​

ភ្លាត់​យក​​ស្នេហា​ថ្មី​មក​ទប់​

សង្ឃឹម​ឈឺ​ចាប់​ឈប់​សន្ធប់​

ដល់​ស្នេហ​ជ្រុល​ជ្រប់​ថយ​មិន​បាន​។

មិន​គប្បី​នឹង​ស្នេហា​ថ្មី​

អ្នក​ចាស់​បេតី​នាំ​រំខាន​

បញ្ឈឺ​ដោយ​មាន​ថ្មី​ក្លាហាន​

ត្រលប់​វិល​​ប្រាណ​បែរ​មិន​ហ៊ាន​។

ឈឺ​ចាប់​អស់​ក្តី​ស្អប់​មួយ​ប្រាវ​

ស្រុត​ចិត្ត​ឆេវ​ឆាវ​ទើប​ស្តាយ​មាន​

មិន​គួរបង្ក​ធ្វើ​បំពាន​

ឱយ​ស្នេហ​ទុក្ខ​គ្មាន​សល់​ផ្លូវ​ចេញ​។

ស្រឡាញ់​ដូច​គ្នា​ឈឺ​ដូច​គ្នា​

ទឹក​ភ្នែក​មួយ​ឃ្លា​ហូរ​បណ្តេញ​

ពេល​យក​ពិសោធ​ទើប​ទោម្នេញ​

ព្រោះ​ទឹក​ភ្នែក​ពេញ​ឃើញ​តែ​ម្ខាង​៕៚

តៃ សុវណ្ណារុណ, សុក្រ, ២២:២៤២២:៥៤, ១១/១០/២០១៣

 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s