អរគុណរំងាប់​​​ក្តី​ស្រឡាញ់​

flash-screen.com-free-wallpaper-beautiful-love-quotes-pictures-for-your-enjoyment-sad-girl-facing-sea-love-quotes-picture1680x105065201

តើ​បង​ត្រូវ​តែ ​រីករាយ​ឬ?​

ពេល​​មិន​បញ្ឈឺ​ អូន​ប្តូរ​ពាក្យ​

ប្រើ​ពាក្យ​អរគុណ​ ​តែ​មិន​ងាក​

ឱយ​ស្នេហ​មួយ​ភាគ ​មក​រៀម​រ៉ា​។

តើ​អូន​ចង់​ឱយ​ បង​សុខ​ឬ​?

ពាក្យ​អរគុណ​គឺ ​លួង​ចិន្តា​

​ទាំង​មិន​ឱយ​ឡើយ ​ក្តី​ស្នេហា​

នេះ​ឬ​ចេតនា​ មាស​ព្រលឹង​។

អូន​ថា​​ស្នេហមាន ​តែ​ជូន​គេ​

តែ​មួយ​គត់​ទេ​​ អូន​ឱយ​​ដឹង

សម្តី​ដូច​ស្មោះ ​ខ្លាំង​ម្លឹង​ៗ​

​​ដូច​​លាយ​កំហឹង ​ក្តៅ​ៗផង​។

ស្មោះ​គេ​ទើប​​ក្បដ បង​ថ្មី​ៗ​

កោត​តែ​ពិសី​ អរគុណ​បង​

ស្នេហ​មិន​តប​ពោល ​មួយមាត់​​សង​

ឱយ​អស់​ចំណង​ ស្នេហ​ប៉ុន្មាន​។

តើ​បង​ត្រូវ​អរ គុណ​តប​​ទេ?​

នៅ​ពេល​មាស​មេ​ បណ្តាច់​ដាន​

ឱយ​ឃើញ​កន្ទុយ​ មាស​កល្យាណ​

កំសោយ​ក្នុង​ប្រាណ ​បង​ឃើញ​អស់​។

អូន​ស្តី​ដូច​ជឿ​ បង​ស្នេហ​ពិត​

តែ​ផ្ទុយ​ចរិត​ មិន​ស្រណោះ​

អូន​ទៅ​ស្នេហ​គេ​ អួតខ្លួន​ស្មោះ​

ធ្លាប់​ស្នេហ​បង​សោះ ​តែ​ប្រកែក​។

អូន​ចេះ​អរគុណ​ ស្នេហ​បង​ដែរ​

អរគុណ​មាស​ស្នេហ​ មិន​ចម្លែក​

ពោល​គ្រាន់​ល្អ​ស្តាប់ ​តែ​ចិត្ត​ចែក​

គ្មាន​ឡើយ​សម្រែក បេះដូង​ពិត​។

នរណា​មិន​ដឹង ​ថា​អូន​ល្អ​

សម្តី​ក៏​ស ​ដូច​ចរិត​

ក្បដ​ហើយអរគុណ​ ខុស​ពី​​ចិត្ត​

ចាត់​ទុក​បាន​គិត​ មិន​ចិត្ត​បង​។

អូន​តែង​​ចោទ​បង ​មិន​គិត​ពី​

ចិត្ត​មាស​ឆវី​ ខ្លាំង​កន្លង​

ចុះ​អូន​បាន​គិត​ ទេ​នួន​ល្អង​!

តើ​ស្រស់​ស្នេហ​ស្នង ​បាន​ធ្វើ​អ្វី?​។

អូន​បដិសេធ​ ស្នេហ​បងហើយ​

សូម្បី​ចម្លើយ​ ស្នេហ​មួយ​ខ្លី​

ក៏​អូន​សង​បង​ ដោយ​មាន​ថ្មី​

បែប​នេះ​ឬ​ស្រី ​គិត​ពី​​បង​។

អនុស្សាវរីយ​ ឱយ​បំភ្លេច​

ស្នេហ​បង​ខ្ទី​ខ្ទេច ​ឱយ​សុខ​ផង​

តវ៉ា​ថា​រំ ខាន​នួន​ល្អង​

អរគុណ​ស្នេហ​ស្នង ​សែន​មាន​ន័យ​។

ជូន​ពរ​អូន​ឱយ​ សំណាង​ល្អ​

ឱយ​គេ​ស្មោះ​ស ដូច​មាស​មៃ​

អរគុណ​ដែល​អូន​ ព្រម​មាន​ថ្មី​

ឱយ​សុខ​ណា​ស្រី ស្តី​ខុស​ចិត្ត​៕៚

ដោយ តៃ សុវណ្ណារុណ

សុក្រ, ២២:១៥២២:៤៩, ០៤/១០/២០១៣

 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s