មាន​បទ​ពិសោធ​ហើយ​ ក៏​នៅ​តែ​ឈឺ​ចាប់

anh-tinh-yeu-buon-18

មានបទពិសោធហើយ នៅតែឈឺចាប់

៙មិនមែន​មិន​ធ្លាប់​បាត់​បង់​ស្នេហ​

មិន​មែន​មិន​ដែល​ស្រឡាញ់​ស្រី​

ទោះ​ធ្លាប់​ស្គាល់​ហើយ​ក៏​ដូច​ថ្មី​

ចិត្ត​ស្នេហ​ប្រក្រតី​មិន​ប្រួល​ប្រែ​។

ដល់​ពេល​ឈឺ​ចាប់​ក៏​ដូច​គ្នា​

សុទ្ធ​ចង់ទាម​ទារ​ស្និទ្ធ​ស្នាល​ក្បែរ​

ទោះ​យល់​ច្រលំ​ក៏​នៅ​ស្នេហ​

ខឹង​ស្អប់​គ្រាន់​តែ​មួយ​រយៈ​។

តែ​ព្រោះ​ស្រឡាញ់សែន​​ប្រកាន់​

រឿង​តូច​ក៏​ខណ្ឌ​ការ​ទង​ទាក់

មិន​ស្តី​រក​គ្នា​ចួប​ចៀស​ជាក់​

ទាំង​ចិត្តលៀម​លាក់​​លួច​គន់​គ្នា​។

ដោយ​ស្រឡាញ់​ពិត​រិត​ចិត្ត​ជាប់​

ទោះបី​បាន​ធ្លាប់​កាល​មុន​គ្រា​

ស្នេហ​ចាស់​ចិត្ត​ថ្មី​គង់​ជរា​

លុះ​ស៊ាំ​លែង​ទារ​ទើប​ដឹង​ខ្លួន​។

ស្នេហ​ដែល​សូន្យ​ទៅ​នៅ​អារម្ម​

មាន​សុខ​ក្រៀម​ក្រំ​ស្នេហ​ចួប​ចួន​

ធ្វើ​ម្តេច​បើ​ស្នេហ​ម្នាក់​បំពួន​

ទោះ​រឹង​មាំ​មួន​មិន​បាន​យូរ​។

ស្នេហ​ពិត​នាំ​ចិត្ត​ឈឺ​ពេល​បាត់​

ស្ងៀម​តែ​មិន​ស្ងាត់​តឹង​មិន​ធូរ​

ទោះ​មាន​​ពិសោធន៍​ធ្លាប់​គិត​គូរ​

នៅ​តែ​ត​ស៊ូ​ចាញ់​ឈឺ​ផ្សា​។

អាង​បទ​ពិសោធ​មិន​ប្រយត្ន​

​ស្នេហ​ក៏​ចាក​បាត់​សញ្ចេតនា​

រក​ឃើញ​ស្នេហ​ហើយ​បាត់​សង្សារ​

ឱប​ស្នេហ​មរណា​គេ​​មាន​ថ្មី​៕៚​

ព្រហស្បតិ, ​២២:០៤២២:២៣, ២៦/០៩/២០១៣

 

2 thoughts on “មាន​បទ​ពិសោធ​ហើយ​ ក៏​នៅ​តែ​ឈឺ​ចាប់

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s