សន្ទនា​មិន​អស់​ស្នេហ

550px-Break-Up-with-Your-Girlfriend-Nicely-Step-1

សន្ទនាមិនអស់ស្នេហ

ចាំ​ពេល​ស្នេហ​ពុំ​បាន​ឃើញ​មុខ​​

ត្រចៀក​ស្តាប់​ទុក​ចាំ​សម្លេង​

Call មក​សម្តី​ឮ​ដូច​ភ្លេង

ឱយ​ចិត្ត​វង្វេង​ងប់​នឹង​ម្ចាស់។

មិន​ឋិត​ថេរ​ឡើយ​បច្ចុប្បន្ន​កាល​

ស្នេហ​វ័យ​ចិត្ត​ស្រាល​ដូច​ក្រដាស​

​បែង​ចែក​ស្រឡាញ់​ស្អប់​មិន​ច្បាស់​

ត្រឹម​ស្នេហ​ក៏​ខ្មាស​ស៊ូ​បាត់​បង់​។

មិន​ប្រែ​ប្រួល​តែ​ស្នេហ​អតីត​

ដែល​​ស្លាប់​ជីវិត​ទាំង​ផូរ​ផង់​

ទោះ​នៅ​ស្រឡាញ់ក៏​ស្មោះ​ត្រង់​
ធ្វើ​ទាំង​មិន​ចង់​ដោយ​តាំង​ចិត្ត​។

នៅ​ចាំ​កាល​ស្នេហ​ក្តៅ​គគុក​

ល្អូក​ល្អឺន​ឥត​ទុក្ខ​ញញឹម​ពិត​

ក្បែរ​អូន​អូន​ក្បែរ​ថែ​ថួន​គិត

រក​ឃើញ​ជីវិត​សែន​​មាន​ន័យ​។​

ឥឡូវ​ន័យ​ទៅ​ណា​បាត់​អស់​

ទូរ​សព្ទ​ខ្សោយ​ខ្សោះ​អស់​ពាក្យ​ស្រី​

ត្រឹម​ដង្ហើម​អូន​ក៏​ប្រពៃ​

តែ​មិន​សល់​អ្វី​ទុក​ឱយ​បង​។

Miss Call បង់​បាត់​រសាត់​ស្នេហ​

បេះដូង​ត្អូញ​ត្អែរ​នៅ​ចង់​ចង​

គេ​មាន​អ្នក​ផ្សេង​ Call ​ឆ្លើយ​ឆ្លង​

ខ្ពើម​ក្រៃ​កន្លង​លេខ​រំខាន​។

សម្លេង​ផ្អែម​ល្ហែម​អូន​លែង​ឱយ​

សារ​មិន​ចង់​ឆ្លើយ​បញ្ចប់​ដាន​

អារម្ម​ស្នេហ​ធ្លាប់​មាន​ប៉ុន្មាន​

ចាត់​ទុក​មិន​បាន​ឃើញ​បេះដូង​។

បិត​ទូរ​សព្ទ​ហើយ​ធ្លាប់​រីករាយ

អរមុខ​ប៉ព្រាយ​ស្នេហ​ដំបូង​

មិន​ Call ក៏​នឹកស្នេហ​មិន​សូន្យ​

ឥឡូវ​គ្មាន​អូន​ Call ​មក​ទៀត​។

ទោះ​បង​ Call ​ទៅ​ប៉ុន្មាន​ដង​

ក៏​មាស​ស្នេហ​ស្នង​ចិត្ត​ចង្អៀត​

មិន​លើក​ផ្តាច់​ចោល​លេខ​​ចោល​ម្សៀត​

ទោះ​បង​ខ្មី​ឃ្មាត​ Call យ៉ាង​ណា​។

ត្រឹម​សារ​ផ្ញើ​ដូច​កាល​ស្នេហថេរ​

ជឿ​ថា​មាស​មេ​អាន​អក្ខរា

ប្រុស​អូន​ធ្លាប់​ស្នេហ​​ខ្សោះ​វាចា

ផ្ញើ​ពាក្យ​ស្នេហា​ពេល​អូន​ក្បដ​៕​​​៚

ដោយ តៃ សុវណ្ណារុណ, ពុធ, ២២:៣៦២៣:០៤, ២៥/០៩/២០១៣

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s