លះបង់ប៉ុណ្ណា ឈឺចាប់ប៉ុណ្ណោះ

Stepping My Heart

លះបង់ប៉ុណ្ណា ឈឺចាប់ប៉ុណ្ណោះ

មាន​ចិត្ត​ស្រឡាញ់​ទើប​លះ​បង់

ធ្វើ​ដោយ​ស្មោះ​ត្រង់​ទើប​ស្នេហ​ពិត​

មិន​សុំ​អ្វី​ផ្សេង​ក្រៅ​ពី​ចិត្ត​

តប​ស្នង​ប្រព្រឹត្ត​ល្អ​ដាក់​គ្នា​។

លះ​បង់​ហើយ​ពុំ​ស្តាយ​ក្រោយ​ឡើយ​

វេលា​ស្មគ្រ​ឱយមិន​ទាម​ទារ​

បាន​ក្បែរ​សា​សង​ចង​ធានា​

ដោយ​ស្នេហ​ដែល​ជាចរន្ត​ចិត្ត​។

ក្រោយ​ស្នេហ​ល្អក់​ខ្វល់​ដង្ហើម​គាំង​

អារម្ម​ស្នេហ​ភាំង​ផ្តើម​ក្រៀម​​ស្វិត​

​ការ​លះបង់ធ្លាប់​ជូន​មិន​គិត​

បែរ​ស្លាប់​ជីវិត​ទាំង​នៅ​រស់​។

​​អ្នក​នៅ​ស្នេហ​ចាំ​ការ​លះ​បង់

អ្នក​ភ្លេច​ស្នេហ​ចង់​​បាន​ថ្មី​ជួស​

ឱយ​តម្លៃ​ទើប​ស្តាប់​ពិរោះ​

មើល​ងាយ​ទើប​ឈ្លោះ​ឱយ​កើត​ស្អប់​។

បើ​ការ​លះ​បង់​នឹក​ឃើញ​វិញ​

ស្នេហ​គង់​អាច​ចេញ​វិញ​ត្រលប់​

បើ​អស់​និស្ស័យ​ត្រូវ​តែ​ចប់​

សព​ស្នេហ​ត្រូវ​កប់​ទាំង​នៅ​ស្រស់​។

បាន​ត្រឹម​ឈឺ​ចាប់​ឆ្លាក់​ក្នុង​ប្រាណ​

លះ​បង់​ប៉ុន្មាន​សូន្យ​ទាំង​អស់​

គេ​សង​វិញ​ដែរ​ក្តី​ក្រៀម​ក្រោះ​

មិន​បោះ​ពាក្យ​ស្មោះ​ដោះ​ដូរ​ក្បដ​៕៚​

ដោយ​ តៃ សុវណ្ណារុណ​

ចន្រ្ទ, ២២:៥៧២៣:៣១, ០៩/០៩/២០១៣

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s