ទង្វើស្អប់ បង្កប់ចិត្តស្រឡាញ់

hate_me_hit_me_hurt_me_destroy_me_but_never_say_that_you_love_me-217156

ទង្វើស្អប់ បង្កប់ចិត្តស្រឡាញ់

មិន​ថា​អូន​ប្រើ​វិធី​ណា​

បង​ពុំ​ជឿ​ថា​អូន​ធ្វើ​បាន​

អាច​បំភ្លេច​​ស្នេហ​ទាំង​ប៉ុន្មាន​

ទោះ​បី​កល្យាណ​ប្រឹង​ជួស​ថ្មី​។

ស្នេហា​ពុំ​មែន​ជា​ទំនិញ​

ចង់​ទិញ​លក់​ចេញ​តាម​សម្តី​

ទោះ​អូន​ប្តូរ​បាន​តែ​ចិត្ត​ស្រី​

នៅ​តែ​ចាំ​អ្វី​ទាក់​ទង​បង​។

ពេល​អូន​ញញឹម​បង​សង្ស័យ​

ថា​មាស​ថ្លើម​ថ្លៃ​នៅ​ចាំ​ចង​

អារម្ម​ស្រឡាញ់​ក្នុង​នួន​ល្អង​

បញ្ចេញ​ដាក់​បងប្រុស​ធ្លាប់​ស្នេហ​។

អូន​តែង​ប្រកែក​មិន​ស្នេហ​បង​

ទាំង​រឿង​កន្លង​នៅ​ជាប់​ក្អែល​

ពោល​ដោយ​បេះដូង​ពេល​ស្និទ្ធ​ក្បែរ​

មាស​ស្ងួន​តែង​តែ​អៀន​នឹង​បង​។

សែន​សប្បាយ​ចិត្តពេល​បាន​ចួប

ហាក់​ដូច​ផ្គុំ​ផ្គួប​សម​បំណង​

ស្នាម​ញញឹម​ស្រស់​ឱយ​ជាប់​ចង​

ឃើញ​គ្នា​ម្តង​ៗ​អូន​តែង​ដឹង​។

តែ​ទី​បំផុត​បដិសេ​​​​ធ​

ទង្វើ​ហួស​ហេតុ​មាស​ព្រលឹង​

បែក​ពី​បង​ព្រោះ​តែ​កំហឹង​

ថែម​ស្នេហ​អូន​ថ្លឹង​ឱយ​បង​ចាញ់​។

ហើយ​ចង់​ឱយ​បង​ជឿអូន​ទៀត​

​ស្នេហ​តែ​ចង់​ឃ្លាត​មិន​ស្រឡាញ់

​ប្រុស​ថ្មីវាចា​បង្អួត​បាញ់​

បើ​ពិត​បង​ចាញ់​អស់​ចិន្តា​។

ឈប់​ស្រឡាញ់​ហើយ​ឱយ​បង​ដឹង​

ឈប់​ទាំង​កំហឹង​អហំង្ការ​

អ្វី​ដែល​នៅ​ចាំមិន​​វាចា​​

ខ្លាច​បង​ដឹង​ថា​ជា​ការ​ពិត​។

គ្មាន​​ស្នេហ​ដែល​កើត​ហើយ​លុប​ងាយ

អូន​ទេទម្លាយ​ស្នេហ​មិន​គិត​

បាន​ស្នេហ​ថ្មី​ហើយ​បញ្ឈឺ​ចិត្ត​

ក្បដ​​ត្រង់​វរមិត្រ​ឱយ​បង​សុខ​។

សម្លាប់​មិន​ស្លាប់​បែរ​ជូន​ពរ​

ពោល​ពិត​តែ​ភរ​កំបាំង​​មុខ​

អូន​បែក​បង​ហើយ​ស្រាល​បន្ទុក​

បង​ត្រឹម​សំកុក​ស្តាយ​ស្នេហា​។

ពេល​អូន​ធ្វើ​មិន​ស្គាល់​រូប​បង​

ចាក​ចេញ​បែរ​ខ្នង​មិន​វចា​

ឃើញ​បង​ប្រតិ​កម្ម​លើស​ធម្មតា​

ទើប​បង​ជឿ​ថា​ស្នេហ​បង​ជ្រៅ​។

ស្នេហ​មាន​ឥទ្ធិ​ពល​លើ​អូន​ខ្លាំង​

ទោះ​អូន​ត​តាំង​ដោយ​ប្តូរ​ផ្លូវ​

ក៏​ក្នុង​បេះដូង​ស្នេហ​បង​នៅ​

ឱយ​ស្រស់​ពាល​ពៅ​តែង​បែប​នេះ​។

ទោះជា​ទង្វើ​អវិជ្ជមាន​

បង​ស្មគ្រ​ធ្វើ​ស្ពាន​ឱយ​ជាន់​ជិះ​​

សង្ឃឹម​ឆ្លង​ហើយអូន​ត្រិះ​រិះ​

ក្ស័យ​របៀប​នេះ​ក៏​មាន​ន័យ​។

ស្លាប់ហើយ​​​ស្នេហ​រស់បិត​ភ្នែក​ជិត​

ស្នេហ​ជូន​វរមិត្រ​តែង​ភក្តី​

ក្បដ​ជា​រឿង​អូន​សិទ្ធិ​មាន​ថ្មី​

ថ្ងៃ​មួយ​មាស​មៃ​គង់​យល់ឃើញ​​​៕៚​​

តៃ សុវណ្ណារុណ

សៅរ, ២២:៥៣២៣:៣៣, ០៧/០៩/២០១៣

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s