កូនស្នេហា

?????????????????????????????????????????????????????????????????????

ពេល​​ប្រុសនិង​​ស្រី​ស្រឡាញ់​គ្នា​

ម្នាក់​ៗ​សុទ្ធ​ជា​ឪ​ពុក​ម្តាយ​

មាន​កូន​ស្នេហា​ឋិត​ក្នុង​កាយ​

ស្រឡាញ់​ខ្វល់​ខ្វាយ​ឱប​ជាប់​ចិត្ត​។

ពរ​ពោះតែ​ពរ​ក្នុង​បេះដូង​

ចាប់​ផ្ទៃ​ដំបូង​កើត​ជីវិត​

ស្រឡាញ់​គ្នា​យូរ​កូន​ធំ​ពិត​

លុះ​កើត​គំនិត​រួម​ស្នេហា​។

ទើប​កូន​ក្លាយ​ជា​ទារក​មួយ​

តែ​បើ​មាន​ព្រួយ​ស្អប់​យ៉ាង​ណា​

កូន​ស្នេហ​ស្លាប់ទៅ​ក្នុង​ចិន្តា

សល់​តែ​កាយា​ជា​សាក​សព​។

នៅ​កក​ឱយ​ចាំ​មួយ​ជីវិត​​

​រឿង​រ៉ាវ​ថេរ​ឋិត​ស្រឡាញ់​ស្អប់​

ពុំ​ទាន់​​ផ្គុំ​គ្នា​បែរ​ត្រូវ​ចប់​

ទារក​ក៏​ថប់​អស់​ដង្ហើម​។

ទោះ​មាន​កូន​ស្នេហ​នឹង​អ្នក​ថ្មី​

កូន​ចាស់​ប្រក្រតី​ទោះ​ថ្មី​ផ្តើម​

បញ្ជ្រៀត​កន្លែង​ដោយ​ដណ្តើម​

សល់​តែ​សំណើម​ស្ងួត​មិន​អស់​៕៚​​​

ដោយ តៃ សុវណ្ណារុណ

ពុធ, ២៣:១២២៣:៣០, ០៤/០៩/២០១៣

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s