ភាសាស្នេហ អត្ថន័យផ្ទុយ

550px-Break-Up-with-Your-Girlfriend-Nicely-Step-5

ក្នុង​ន័យ​ស្នេហា​ពាក្យ​ទាំង​ឡាយ​

ហាក់​ន័យ​ចាក​ឆ្ងាយ​ន័យធម្មតា​

មាន​តែ​គូ​ស្នេហ​យល់​វាចា​

ឬ​ធ្វើ​ចរិយា​ជា​មិន​យល់​។

ត្រឹម​ពាក្យ​ស្រឡាញ់​មិន​ហ៊ាន​ស្តី​

ទោះ​សុទ្ធ​យល់​ន័យ​ឃើញ​ឫស​គល់​

ទារ​ទាម​សារ​ភាព​មុខ​ត​ទល់​

ឱយ​កែវ​ភ្នែក​យល់​ឃើញ​បេះដូង​។

ចួន​ពោល​ថា​ស្អប់​ពុំ​ស្រឡាញ់​

ទោះ​ចិត្ត​ខ្មួល​ខ្មាញ់​ចួប​ដំបូង​

ចិត្ត​ស្រឡាញ់​ប៉ះ​ពុំ​ដែល​សូន្យ​

ចរចា​បង​អូន​លាក់​តែ​ពិត​។

ពេល​ខឹង​ភាសា​អត្ថន័យ​ផ្ទុយ​

ហាក់​គ្រាន់​ជា​នុយ​បញ្ឆោត​ចិត្ត​​

ពិសោធ​បេះដូងមើល​កម្រិត​

តែង​តែ​កួច​គិត​រាល់​ចរិយា​។

យក​មកស្មាន​ដោយបេះដូង​ខ្លួន​

បើ​ចិត្ត​គាប់​ចួន​នៅ​ស្នេហា​

នៅ​តែ​បក​ប្រែ​ទាញ​ខ្លឹម​សារ​

ថា​មាន​ចេតនា​ល្អ​វិជ្ជមាន​។

តែ​បើ​គិត​ផ្លូវ​អាក្រក់​វិញ​

គិត​អ្វី​ក៏​ចេញ​ខ្មៅ​រុក​រាន​

ឃើញ​តែ​កំហុស​ចោទ​បំពាន​

ទោះ​បេះដូង​ហ៊ាន​ធ្លាប់​ស្នេហា​។

ដេញ​ឱយ​ចាក​ចេញ​តែ​ពុំ​ចង់​

ឱយ​ទៅ​បោះ​បង់​ឆ្ងាយ​​យាត្រា​

​​ថា​ស្អប់​ថា​ខឹង​ផ្ទុយ​ខ្លឹម​សារ​

ទៅ​តែ​កាយា​បេះដូង​នៅ​។

ឃើញ​ម្ខាង​ចាក​ឆ្ងាយ​មាន​អារម្ម​

ដូច​គេ​បោះ​បង់​កណ្តាល​ផ្លូវ​

ត្រឹម​មើល​ស្រមោល​រិត​ឆ្ងាយ​ទៅ​

ទោះ​​ស្នេហ​ខុស​ត្រូវ​​សង្ឃឹម​​​បែរ​។

ទោះ​សុទ្ធ​យល់​ពី​អារម្ម​គ្នា​

កករ​គឺ​ជា​ស្នាម​ប្រេះ​ស្នេហ​

ត្រូវ​សាង​ស្នេហ​ថ្មី​លុប​កែ​ប្រែ​

អាច​ធ្វើ​ស្គាល់​តែ​ក្នុង​បេះដូង​៕៚

តៃ សុវណ្ណារុណ

ពុធ, ២២:៣៩-២៣:០៣, ០៤/០៩/២០១៣

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s