អង់តែនកណ្តាលក្រុង

 Antenne

អង់តែនកណ្តាលក្រុង

៙អង់​តែន​ដាំ​ដុះ​កណ្តាល​ក្រុង​

ត្រង់​មិន​កាច់​កុងសន្លឹម​ខ្ពស់​

ខាង​ក្រោម​មនុស្ស​ម្នា​ខំ​ប្រឹង​រស់​

រក​ស៊ី​ពី​ព្រោះ​តែ​ក្រពះ​។

អង់​តែន​ឈរ​ត្មឹង​​ក៏​រក​ស៊ី​

ការ​ងារ​ឈរ​ទីកណ្តាល​ផ្ទះ​

អ្នក​ក្រុង​រស់​ជុំញាប់​រូត​រះ​​

​ព្រលឹម​ថ្ងៃ​រះមាន​រស្មី​។​​

អង់​តែនវិញ​​ពុំ​អាច​ទៅ​ណា

​​រាល់​​ថ្ងៃ​ឧស្សាហ​គ្មាន​ធ្វើ​អ្វី​

គេ​ពឹង​ឱយ​ឈរ​ជា​ប្រក្រតី​

ពត៌មាន​ចាស់​ថ្មី​បញ្ជូន​បាន​។

ពេល​អាក់​ការ​ផ្សាយ​គេ​បន្ទោស​

គេ​អ្នក​ដាំ​ដុះចិញ្ចឹម​​ប្រាណ​

កំហុសគេ​យក​គុណគេ​ច្រាន​

ការ​ងារ​សុខ​សាន្ត​ជីវិត​គ្មាន​។

គេ​អាប់​ប្រាជ្ញា​ថា​អង់​តែន​

ប៉ះ​ពាល់​កៀរ​កែន​ពោល​ឥត​អៀន​

អ្នក​ដាំ​អង់​តែន​​រួច​ទិតៀន​

ព្រោះ​អ្នក​ដែល​ឃ្លាន​​រង​ជំនួស​៕៚

មាន​គំនិត​ អាទិត្យ, ០៤/០៨/២០១៣

ចន្ទ្រ, ១១:១២-១១:៣៣, ០៥/០៨/២០១៣

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s