ពិការ​ស្នេហ​

 berlatsky_brokenheart_post

ពិការស្នេហ

៙ពុំ​ឃើញ​​រទេះឬ​ឈើ​ច្រត់​

ពុំ​អាច​សន្មត​មិន​ពិការ​

ប៉ង់​ស្មង់​ជើង​ជ័រ​គ្មាន​ឯណា​

តែ​ក្នុង​ចិន្តា​ពិការ​អស់​។

ពិការ​ភ្នែក​​លែង​ឃើញ​គូ​ស្នេហ​

ធ្លាប់​រូប​ឃើញ​ក្បែរ​​​ងងឹត​ខ្សោះ​

ស្ងួត​នេត្រា​រាវ​មិន​ប៉ះ​សោះ​

ស្រែក​សួរ​ស្រី​ស្រស់​មិន​តប​ឆ្លើយ​។

ពិការ​ត្រចៀក​ថ្លង់​លែង​ឮ​

ពុំ​ដឹង​ថា​គឺ​មាស​ត្រាណ​ត្រើយ​

ពុំ​ស្តីឬ​គ​ធ្វើ​តោះ​តើយ​​

បង​ឬ​អ្នក​ឆ្លើយ​សួរ​ខ្លួង​ឯង?​​។

ពិការ​មាត់​គ​ស្តី​ពុំ​បាន​

​ទួញចិត្ត​បោក​ប្រាណ​ប្រឹង​ថ្លា​ថ្លែង​

​អូន​ពុំ​ឮ​ពុំ​យល់ជាក់​​ស្តែង​

បង​កើយ​ចំបែង​បន្ទោស​ខ្លួន​។

ពិការ​បាទា​ធ្មឹង​រាង​កាយ​

ទោះ​ជិត​ឬ​ឆ្ងាយ​ពុំ​សម​សួន​

ចង់​បណ្តើរ​ស្នេហ​ក្បែរ​នឹម​នួន​​

ថែម​គ្មាន​​មាស​ស្ងួន​បណ្តើរ​វិញ​។

ពិការ​ហត្ថា​ចាប់​ដៃ​អូន​

ពុំ​ជាប់​បេះដូង​អូន​ចាក​ចេញ​

ឱប​ស្នេហ​ពុំ​បាន​បាន​ទោ​ម្នេញ​

រលក​រលេញ​ដេញ​ទឹក​ភ្នែក​។

ពិការ​បេះដូង​សូន្យទាំង​អស់​

គ្មាន​អ្វី​ដូរ​ដោះ​នៅ​ក្រោម​មេឃ​

ទោះកាយ​ប្រក្រតី​អាច​ដើរ​ដេក​

សុបិនពុះ​ជ្រែកឱយ​​ពិការ​។

ភ្ញាក់​ឡើង​ពិការ​ពិភព​លោក​

សរីរាង្គ​រោគ​ជោគ​កាយា​

យំ​គ្មាន​ទឹក​ភ្នែក​ពិភាក្សា​

ពិការ​ស្នេហា​រឿង​បេះដូង​​៕៚

ដោយ តៃ សុវណ្ណារុណ

អាទិត្យ, ២២:០១២២:៣៥, ២៥/០៨/២០១៣

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s