សារ​ផ្លូវ​ចិត្ត​

hidden person

សារផ្លូវចិត្ត

ខាន​ផ្ញើ​សារ​ជូន ​អូន​យូរ​ហើយ​

មិន​ដឹង​ត្រាណ​ត្រើយ បាន​អាន​ទេ​

សារ​តាម​ផ្លូវ​ ចិត្ត​ឥត​ទំនេ​

ផ្ញើ​ទៅ​មាស​មេ​ ទាំង​យប់​ថ្ងៃ​។

សូម្បី​សុបិន​ ក៏​ឆ្លៀត​ផ្ញើ​

ទោះ​ពុំ​ដឹង​តើ​ មាស​ចរណៃ​

ទទួល​បាន​ឬ​ អត​ក៏​ដៃ​

ចុច​ផ្ញើ​ទៅ​ថ្លៃ ​ពុំ​រារែក​។

សារ​គ្មាន​ពាក្យ​អ្វី​ ក្រៅ​ពី​នឹក​

ឬ​ស្នេហ​ក្សោះ​ទឹក​ ចេញ​ពី​ភ្នែក​

សារ​ផ្ញើ​ម្នាក់​ឯង ​ក៏​ជជែក​

មិន​ដឹងត្រូវ​​ជ្រែក​ ចួប​បែប​ណា​។

ចួប​បាន​ប៉ុណ្ណឹង​ ក៏​ចារ​ទៅ​

ក៏​ជឿ​ថា​ពៅ​ លាក់​សារ​ណា​

ដែល​អូន​សរសេរ ​ក្នុង​ចិន្តា​

ផ្ញើ​មក​រៀម​រ៉ា​ ពុំ​ដឹង​ខ្លួន​។

ទោះ​អូន​ពុំ​ចង់​ គិត​ចង់​ចារ​

សេចក្តី​ស្នេហា​ នៅ​តែ​ពួន​

អារម្ម​ស្រឡាញ់ ​ពុំ​ដូច​ស្ងួន​

អាច​ឈប់​ស្រប​ចួន ​ពេល​ស្នេហ​ចប់​។

សារ​មែន​ទែន​បញ្ឈប់​ការ​ផ្ញើ​

អ្វី​ដែល​នៅ​ដើរ​ សារ​សំអប់​

ទោះ​មិន​ចង់​គិត​ ចិត្ត​បន្លប់

នៅ​តែ​ពុំថប់​​ ក្រមាស់​ដៃ​។

សារ​នេះ​ទោះ​អូន ​ស្អប់​អ្នក​ផ្ញើ​

ក៏​បង​ប្រឹង​ស្នើ ​មុន​ស្នេហ​ក្ស័យ

សារ​តាម​ផ្លូវ​ចិត្ត ​គ្មាន​កំរៃ​​

តែ​ទារ​តម្លៃ ​ស្នេហា​ពិត​។

សារ​មាន​ប្រវត្តិ​ ​តប​ឬ​ខឹង

គ្រាន់​ចង់​ឱយ​ដឹង ​សារ​ផ្លូវ​ចិត្ត​

ផ្ញើ​ញឹក​ជាង​សារ​ ដែល​វរមិត្រ​

ទទួល​រួច​បិត​ លុប​បាត់​ដាន​។

សល់​ស្នេហ​ក្នុង​សារ​ លុប​មិន​ទៅ​

នៅ​តែ​ទុក​ផ្លូវ​ ឱយ​​កល្យាណ​

ងាក​​ក្រោយមិន​បក​ ក្រោយ​ក៏​បាន​

ឱយ​តែ​សុខ​សាន្ត​ ពេល​ចាក​ទៅ​៕៚

សៅរ, ២១:១០២១:៣៥, ១៧/០៨/២០១៣

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s