គ្រាប់ធញ្ញជាតិ

There is always a way

គ្រាប់ធញ្ញ​ជាតិ​

រី​គ្រាប់​ធញ្ញជាតិដែល​គេ​ដាំ

គេ​ស្រោច​ដាក់​ថ្នាំជី​គ្រប់​មុខ

ឱយ​ឆាប់​ផ្កា​ផ្លែ​ធូរ​បន្ទុក​

ម្ចាស់​បាន​ផល​ស្តុក​ប្រមូល​ដើម​។

រី​គ្រាប់​ធញ្ញជាតិគេ​ចោល​វិញ​

រស់​សែន​ទោ​ម្នេញ​គ្មាន​សំណើម​

គ្មាន​ជី​ដី​ល្អ​ដក​ដង្ហើម​

ជីវិត​ចាប់​ផ្តើម​ដោយ​ខ្វះ​ក្រ។

គ្រាប់​ធញ្ញជាតិ​ខ្លះ​រិត​លំបាក​

មិន​បាន​ទាំង​សាករស់​​បន្ត

ដុះ​លូត​ពី​គ្រាប់​ព្រោះលើ​ថ្ម​

សូម្បី​ត្រដរ​ក៏​មិន​រស់​។

ទោះ​បីគ្មាន​​ម្ចាស់​ក៏​រស់​បាន​

ទោះ​មិន​បាន​ក្សាន្ត​គេ​សង្គ្រោះ​

ក៏​គ្រាន់ជាង​​គ្រាប់​ដែល​មាន​ឈ្មោះ​

មាន​ម្ចាស់តែ​រស់​គ្មាន​អ្នក​ថែ​។

គេ​ដាំ​ហើយ​គេ​បែរ​ទុក​ចោល

ចាំ​តែ​ស្រមោល​រូប​មិន​ក្បែរ​

ស៊ូ​រស់​ខ្លួន​ឯង​ឯក​រាជ្យ​ដែរ​

ទោះ​ទុក្ខ​ឥត​ល្ហែ​មាន​ដូច​គ្មាន។

អភព្យ​គ្រាប់​ដុះ​ពឹង​ខ្លួន​បាន​

តែ​គេ​​ជាន់​ប្រាណ​សូន្យ​ក៏​មាន​

ក៏​ប្រឹង​ដុះ​ទៀត​ត​សង្វៀន​

គេ​ត​ដក​គ្មាន​សល់​ឫស​រស់​​​៕៚​​​​​​​

ដោយ ​តៃ សុវណ្ណារុណ

ចន្ទ្រ, ២៣:២៦២៣:៤៨, ១២/០៨/២០១៣

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s