ពាក្យរិះគន់

Voltaire

ពាក្យរិះគន់

គេ​តែង​តែ​ឮ​សាមី​ខ្លួន

ហា​ស្តី​មាំ​មួន​ស្តាប់​ពាក្យ​ពិត​

រាល់​ការ​រិះ​គន់​គេ​បើក​សិទ្ធិ​

មិន​ដែល​គុំ​គិត​ភាសា​ស្មោះ​។

មាត់​ធំ​​ហាក់​ចិត្ត​ទូលាយ​ណាស់​

អវិជ្ជមាន​ប៉ះ​វិជ្ជមាន​ដោះ​

ប្រកាន់​កណ្តាល​មិន​ល្អៀង​សោះ​

រាល់​ពាក្យ​ទាំង​អស់សុទ្ធ​​ស្ថាបនា​។

តែ​ដល់​គេ​ស្តី​ប្រាប់​កំហុស​

រិះ​គន់​ចាក់​ដុស​ត្រង់​ទី​ណា​

ឮ​តែ​សម្តី​ពោល​ដោះ​សា​

ហាក់​គ្មាន​ទោសា​ឱយ​ទិ​តៀន។

មួយ​ម៉ាត់​សួរ​ទៅ​ដប់​ម៉ាត់​មក​

កំហុស​ពួន​ជ្រកពាក្យ​វិជ្ជមាន​

ក្រេវ​ក្រោធស្អប់​​ចោទ​ការ​ពិត​គ្មាន​

ភស្តុតាង​គេ​មាន​គ្មាន​ទោសា​។

កើត​កលហ៍​មើល​មុខ​គ្នាមិន​​ចំ​

មិត្រ​ដ៏​ឧត្តម​ក្លាយ​បច្ចា​

រិះ​គន់​បំផ្លាញ​ឬ​​ស្ថាបនា?​

គេ​ចេះ​មិន​ថា​មិន​ដែល​ធ្វើ​៕៚​​

​តៃ សុវណ្ណារុណ, សុក្រ, ២៣:១៣២៣:៣២, ០៩/០៨/២០១៣

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s