ផ្លូវ​កៅ​ស៊ូ​

Taxi Gridlock, by Red Grooms

Taxi Gridlock, by Red Grooms

ផ្លូវកៅស៊ូ 

៙ផ្លូវ​លំ​មុន​ចាក់​ជ័រ​កៅ​ស៊ូ​

ម្នាក់​ៗ​រអ៊ូ​ហុយ​ធូលី​

រដាក់​រដុប​បរ​វក់​វី​

កន្លុក​ពេញ​ទីចៀស​ពិបាក​។

​ក្រួសច្រើន​រអិល​លឿន​មិន​បាន​

បត់​មិន​ស្រួល​ប្រាណ​ដួលស្រងាក​

​​ផ្លូវ​មិន​ទូលាយ​គ្មាន​ទាំង​ផ្លាក​

ចរាចរណ៍​ផ្អាក​ឈប់ឬ​​ទៅ​​។

ខែ​ភ្លៀង​ភក់​​ជ្រាំ​ទឹក​ដាម​ដក់​

ប្រលាក់​កខ្វក់​​ពាស​ពេញ​ផ្លូវ​

រថយន្ត​និង​ម្ចាស់​សុទ្ធ​តែ​ត្រូវ​

ផុក​ខ្ទាត​​ជាប់​នៅ​គគ្រេច​ក្រៃ​។

ក្រោយ​គេ​ចាក់​ជ័រ​កៅ​ស៊ូ​លើ​

គ្មាន​អ្នក​សើរើ​ពាក្យ​ចង្រៃ​

ពេញ​ចិត្ត​គ្រប់​គ្នា​បរ​លែង​ដៃ

គ្រោះ​ថ្នាក់​រាល់​ថ្ងៃ​គ្មាន​សម្លេង​​៕៚

អាទិត្យ, ២២:១៤-២២:៣៦, ០៤/០៨/២០១៣

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s