អង់​តែន​

003_vision3

អង់តែន

៙អង់តែន​ខ្ពស់​ មាន​ឫទ្ធិ​ ​ស្រូប​ខួរ​ក្បាល

អង់​តែន​​គេ ​ក្រកាល​ បន្តុបដាក់​

អ្នក​​នៅ​​ក្រោម ខ្សោយ​ទៅ​ បញ្ញា​​ខ្វាក់​

អំនាច​ប្រាក់​ ទិញបាន​ ទី​បញ្ឈរ​។​

ឈរ​ហើយ​ខ្លាច​ ថ្ងៃ​ណា​ គេ​ដក​ចេញ​

គេ​ដក​​ដេញ​ ​ព្រោះ​ស្រូប ​ខួរឱយ​គ

ក៏​ប្រឹង​ផ្សាយ​ ឃោសនា​ ថា​វឹក​វរ​

ពិត​មិន​ភរ​ អង់​តែន​ មាន​ប្រយោជន៍​។

ជូន​ពត៌មាន​ មិន​ពិត​ មិន​ចាក់ផ្សាយ​

ទើប​ប្រញាយ​ ដាក់​គ្រប់​ ដូច​ស្រមោច​

មាន​រឿង​អ្វី​ ដឹង​ទាន់​ មុន​ហិច​ហោច​

រឿង​អសោចន៍​ រឿង​ល្អ​ ចំហ​កាយ​។

ពត៌មាន​ច្រើន​ ស្រូប​ខួរ​ ក៏​បាន​ច្រើន​

គ្មាន​កំណើន​ ប្រាជ្ញា​ មនុស្ស​ទាំង​ឡាយ​

ក៏​គ្មាន​ថ្ងៃ​ គេ​ងើប​ រស់សប្បាយ​

អង់​តែន​សាយ​ ពេញ​ទី​ គ្មាន​អ្នកផ្តួល​។

អង់​តែន​ខ្ពស់​ ច្រើន​គង់​ រន្ទះ​បាញ់​

ចង់​ស្រឡាញ់​ នៅ​ឈរ​ ក៏​ត្រូវ​ដួល​

ខួរ​ក្បាល​គេ​ ក៏​គង់​ ងើប​​ប្រែ​ប្រួល​

លែង​បាន​​ស្រួល គេដក​ ដាក់​ដាច់​ឆ្ងាយ​៕៚

ដោយ តៃ សុវណ្ណារុណ ​ ​

មាន​គំនិត​ អាទិត្យ, ០៤/០៨/២០១៣

ចន្ទ្រ, ១១:៣៩១២:០៦, ០៥/០៨/២០១៣

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s