សុបិនឃើញស្នេហស្មោះ ភ្ញាក់ឡើងឃើញស្នេហក្បដ

love dream or nightmare

សុបិនឃើញស្នេហស្មោះ​ ភ្ញាក់ឡើងឃើញស្នេហក្បដ

ជក់​ចិត្ត​ជាប់​ក្នុង​ក្តី​ស្រមៃ​

ឃើញ​មាស​ថ្លើម​ថ្លៃ​មក​ស្និទ្ធក្បែរ​

សឹង​ស្រវា​ឱប​ថើប​ថួន​ថែ​

ព្រោះ​ធ្លាប់​ជាប់​តែ​ក្បែរ​ឈឺ​ចាប់​។

សង្ឃឹម​ជាប់​ក្នុង​នោះ​រហូត​

ខ្លាច​ឃ្លាត​របូត​មាស​ចំណាប់​

ស្រឡាញ់​អូន​ឃើញ​មិន​បាច់​ប្រាប់​

គ្មាន​ពាក្យ​សាសព្ទ​ច្បាស់ជាង​ធ្វើ​។

ទោះ​គ្មាន​សេរី​ឱយ​តែ​ស្រី​

មក​រួម​បេតី​លែង​រង្គើ​

ទោះ​គេ​មើល​មក​ដូច​មនុស្ស​ភ្លើ​

ឱយ​ជីវិត​ទើរ​លើ​ស្នេហា​។

អូន​នៅ​តែ​ល្អ​គួរ​ឱយ​ស្នេហ​

បង​ក៏​នៅ​តែ​ថេរ​ចរិយា​

ពោល​ពាក្យ​ផ្អែម​ល្ហែម​ដែល​ជីវា​

ចូល​ចិត្ត​ឱយ​ថា​ញញឹម​ស្តាប់​។

កុហក​ជា​ពាក្យ​ជឿ​ជីវា​

បញ្ចៀស​ចិន្តា​ស្តី​មិន​ប្រាប់​

លាក់​ក្នុង​ទង្វើ​ចិត្ត​រ៉ាយ​រ៉ាប់​

បេះដូង​បង​ក្តាប់​បាន​ចិត្ត​ស្រី​។

កំពុង​ស្រមៃ​ផ្អែម​ជាប់​ចិត្ត​

ស្វ័យ​ប្រវត្ត​បិត​គ្មាន​ហេតុ​អ្វី​

បើក​ភ្នែក​លែង​ឃើញ​រឿង​ថ្មី​ៗ​

ទើប​ដឹង​សេចក្តី​ជា​យល់​សប្តិ​។

យល់​សប្តិ​អ្វី​ក៏​ផ្អែម​ជាង​ពិត​

គ្រប់​ពណ៌​ជីវិត​ល្អ​មិន​ចប់​

ត​ក្នុង​បេះដូង​ដូច​ត្រលប់​

ភ្ញាក់​ឡើង​សែន​ស្អប់​បច្ចុប្បន្ន​កាល​។

មិន​ឃើញ​ក្តី​ស្នេហ​ដែល​ឱប​ស្និទ្ធ​

ឃើញ​តែ​ការ​ពិត​លែង​ដុះ​ដាល​

គេ​បណ្តុះ​ស្នេហ​ថ្មី​មហាសាល​

រួច​គេ​យក​ហាល​ស្នេហា​ចាស់​។

លុះ​ស្ងួត​អស់​ជាតិ​ស្នេហ​ទាំង​ឡាយ​

គេ​មិន​មាន​ស្តាយ​ទោះ​ផ្អែម​ណាស់​

គេ​ចាំ​តែ​ក្លិន​អសោចន៍​ខ្លះ​

ដែល​ជួយ​គេ​ផ្លាស់​បាន​ស្នេហ​ថ្មី​។

មិន​អាចសុបិនជាប់​រហូត

មិន​អាច​ទាំ​ងច្បូ​ត​យក​សេចក្តី​

ល្អ​ៗ​ឱយ​ដាច់​ពី​អប្រិយ​

សុបិន​​ក៏​ស្រី​តែង​ប្រួល​ប្រែ​៕

​ចន្ទ្រ, ២៣:០០២៣:៣៣, ២២/០៧/២០១៣

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s