ចោរស្រែកហៅប៉ូលីស (DemoCRAZY)

Democrazy

ចោរស្រែកហៅប៉ូលីស

៙ពីអតីត​​ចោរ​ស្រែក​​ចាប់​ចោរ

មហា​ជន​ឆោ​ឡោ​ធ្លោយ​ចាញ់​បោក

ឥឡូវ​មហា​ជន​មិន​ត្រឡោក​

​ទោះ​បី​​ល្បិច​​ថោក​បោក​គេ​បាន​។

ចោរ​ស្រែក​ចាប់​ចោរ​ក្លាយ​ឈ្មោះ​ល្បិច​

គេ​ចាំ​ជា​និច្ច​មិន​ភ្លេច​ដាន​

ទោះ​បណ្តោយ​ឱយ​ចោរ​រួច​ប្រាណ​

ក៏ពុំ​ឱយ​ក្សាន្តបើ​ចួប​ទៀត​​។

ជឿ​ចោរ​ព្រោះ​ចោរ​ស្រដៀង​ខ្លួន​

បង្កប់​បំពួន​គ្រប់​កន្លៀត​

ទី​ណា​មាន​មនុស្ស​មាន​ចោរ​បៀត​

ចោរ​ក៏មាន​​ជាតិ​មនុស្សា​។​

ចោរ​ប្តូរ​យុទ្ធ​សាស្ត្រ​លែង​ស្រែក​ចាប់

​ស្រែកហៅ​​តែ​ប្រាប់​ប៉ូលីស​ថា​

គេ​ចោទ​ខ្លួន​ទេគេ​នោះ​ណា​

ទើប​ជា​ចោរណា​មិន​កុហក!​។​​​​​

ចោរ​រួច​ខ្លួន​ទៀត​ល្បិច​បាំង​ប្រាណ​​

អ្វី​ដែល​​សាមាន្យ​នៅ​ក្បែរ​សក់​

ចោរ​​គ្មាន​បទ​ល្មើស​នៅ​សល់​ដក់​

ព្រោះ​បាន​ទិញ​កក់​ឯក​សណ្ឋាន៕៚​

ព្រហស្បតិ​, ២៣:១៥-២៣:៥៣, ០១/០៨/២០១៣

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s