រង់ចាំ

Waiting With Khmer Quote Edited Shap

រង់ចាំ

៙បើ​សិន​រង់​ចាំ​មនុស្ស​ណា​ម្នាក់​

ពេល​វេលា​ជាក់​ជា​បញ្ហា​

បើ​រង់​ចាំ​មនុស្ស​ខ្លួន​ស្នេហា​

បេះដូង​ទេ​ណា​​ជា​ជំហរ​។

ចាំ​មនុស្ស​ធម្មតា​យូរ​រអ៊ូ​

ចិត្ត​មិន​ស្បើយ​ធូរ​មាត់​មិន​គ​

ស្តី​ឱយ​ប្រកាន់​គ្នា​វឹក​វរ​

បេះដូង​​មិន​​ឈរចាំ​ម្តេច​បាន​។​

តែ​បើ​បេះដូង​ជា​អ្នក​ចាំ​

មិន​តាម​ពេល​ផ្តាំក៏​សុខ​សាន្ត

ឱយ​តែ​ចួបហើយ​ស្បើយ​ស្រាក​​ស្រាន

កំហឹង​ប៉ុន្មាន​សូន្យ​ទាំង​អស់​។

ទោះ​គេ​សូម​ទោស​មិន​សូម​ទោស​

មិន​ចោទ​គេ​ខុស​ឬ​មិន​ស្មោះ​

ហ៊ាន​ចាំ​ចាយ​ពេល​មិន​ស្រណោះ​

ឱយ​តែ​ដូរ​ដោះ​បាន​ចួប​គ្នា​។

ទោះ​គេ​ពុំ​មក​ឬ​មិន​ប្រាប់​

ចិត្ត​ចាំ​ឈឺ​ចាប់​ក៏​ធ្វើ​ជា​

ថា​មិន​អី​ទេ​ត្រឹម​មួយ​គ្រា​

ធ្វើ​ម្តេច​​​​វាលា​ពុំ​ឱយ​ផល​។

លុះ​ចួប​គេ​នៅ​ក្បែរ​អ្នក​ផ្សេង​

ចិត្ត​ចាំ​សូន្យ​ធេង​ស្នេហ​មិន​សល់​

ស៊ូ​ឱយ​ទៅ​ហើយ​កុំ​ស្តាយ​ខ្វល់​

វេលា​ស្នេហ​​ផ្តល់​វិល​ពុំ​បាន​។

យក​បេះដូង​​ចាំ​គឺ​ដូច្នេះ​

ពេល​ដែល​របេះ​ប្រេះ​ទាំង​ប្រាណ​

មិន​ចាំ​តប​វិញ​ក៏​សុខ​សាន្ត​

ព្រោះ​ពុំ​ដែល​ខាន​ឱយ​ខក​ស្នេហ​។

គេ​អ្នក​ឱយ​ខក​យើង​មើល​ខុស​

ធ្វើ​ម្តេច​មាន​ប្រុស​ដទៃ​ដែរ​

សំខាន់​ពុំ​ស្មើ​គេ​ក៏​ប្រែ​

ស្នេហ​មិន​អាច​កែ​កែ​បេះដូង​៕៚

ព្រហស្បតិ, ១៣:៤៣-១៣:៥៥, ២៥/០៧/២០១៣

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s