ស្រឡាញ់បង ស្មោះនឹងគេ

love me, be honest with aotherស្រឡាញ់បង ស្មោះនឹងគេ 

ជា​កំហុស​ អូន​​ទេ​ បើ​មិន​ស្មោះ? ២០:៣៣

ឬ​មាស​ស្រស់​ ស្នេហ​គេ ត្រូវ​ខុស​ដែរ?​

មិន​ស្នេហ​បង​ ជា​សិទ្ធិ​ ស្រស់​មាស​ស្នេហ​

បង​គ្រាន់​តែ​ ជា​អ្នក​ ក្រៅ​ដទៃ​។

សង្ឃឹម​អូន​ គិត​ច្បាស់​ សួរ​បេះដូង​

បើ​ពិត​សូន្យ​ គ្មាន​បង​ បង​លែង​ស្តី​

​អូន​នឹង​ពោល​ ដាច់​ខាត​ គ្មាន​ហឫទ័យ​

បេះដូង​ស្រី​ ប្រុស​ថ្មី​ ពេញ​កន្លែង​។

បង​ទ្រាំ​ជឿ​ មិន​ជឿ​ ក៏​គ្មាន​អ្វី​

ឱយ​មាស​មៃ​ អាណិត​ ស្នេហ​ចំបែង​

ស្នេហ​មិន​ស្នេហ​ អ្នក​ច្បាស់​ អូន​ខ្លួន​ឯង​

ត្រឹម​ប្រឹង​ប្រែង​ សម្តែង​ មុន​បាត់​ពៅ​។

ចិត្ត​មិន​ចង់​ ចង់​ឃាត់​ ចង់​បាន​ស្នេហ​

មិន​អាច​ប្រែ​ មិន​អាច​ ឱយ​ប្តូរ​ផ្លូវ​

អូន​ដើរ​ហើយ​ បក​ក្រោយ​ មាន​អ្វី​ត្រូវ!?​

ត្រូវ​ទើប​ទៅ​ នៅ​ខុស​ មិន​សោក​ស្តាយ​។

ស្មោះ​នឹង​គេ​ កាតព្វ​កិច្ច​ របស់​អូន

រាល់​បេះដូង​ ស្នេហ​បង​ ត្រូវ​រំសាយ​

ស្រឡាញ់​បង​ មិន​អាច​ ត​វែង​ឆ្ងាយ​

ក៏​ឆោម​ឆាយ​ ពោល​ស្តាយ​ ចេញ​មិន​បាន​។

បើ​អូនស្តាយ​ ​ មិន​ទៅ​ ចោល​បង​ទេ!​

បើ​មាស​មេ​ នៅ​ស្នេហ​ មិន​ប្រែ​ប្រាណ​

អូន​ជ្រើស​ត្រូវ​ ស្រី​ណា​ ជា​កល្យាណ​ ២០:៤៧

ក៏​ក្លាហាន​ ជ្រើស​គេ​ លែង​មើល​បង​។ ២០:៥៧

អូន​ធ្លាប់​គិត​ ពី​ស្នេហ​ យើង​ដែរ​ទេ?​

ពេល​មាស​មេ​ ឃើញ​ស្នេហ​ យើង​សៅ​ហ្មង​

ចាំ​អារម្ម​ ក្បែរ​គ្នា​ ទេ​នួន​ល្អង​?

ឬ​ស្នេហ​ស្នង​ ឱយ​បង​ ចាំ​ម្នាក់​ឯង?​។

បង​ដឹង​ថា​ អូន​ក៏​ ភ្លេច​មិន​បាន​!

តែ​កល្យាណ​ មិន​បាន​ ខំ​ប្រឹង​ប្រែង​

ថែដូច​បង គឺ​ឆ្កួត​ ល្ងង់​ជាក់​ស្តែង​

បង​ចំបែង​ ព្រោះ​បង​ ឱយ​តម្លៃ​។

ក្រៅ​ពី​ស្នេហ​ នៅ​អាច​ មាន​ចិត្ត​ស្មោះ​

ក្រៅ​ពី​អស់​ បាត់​អូន​ នៅ​និស្ស័យ​

ក្រៅ​ពី​អូន​ មាន​ថ្មី​ នៅស្រមៃ​

ក្រៅ​ពី​ថ្លៃ​ ពិបាក​ ជួស​ស្រី​ផ្សេង​៕ ២១:០៣

ដោយ តៃ សុវណ្ណារុណ

អាទិត្យ, ២៣/០៦/២០១៣ ​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s