ថ្ងៃ​អូន​​ក្បដ​ (Dishonest Day of Love)

550px-Break-Up-with-Your-Girlfriend-Nicely-Step-3ថ្ងៃអូនក្បដ

ពោល​មិន​ដាច់​ ពី​មាត់​ ថា​ស្មោះ​ស្នេហ​

ទាំង​ប្រួល​ប្រែ​ ឃើញអូន​ ​ក្បែរ​គេ​ផ្សេង​

ក្រចៀក​នៅ​ ចាំ​ចង​ ឮ​សម្លេង​

ឥឡូវ​លែង​ ស្តី​រក​ មនុស្ស​ធ្លាប់​ស្នេហ​។

អូន​ចង់​បាន​ បេះដូង​ ស​ស្មោះ​ត្រង់​

បង​ក៏​បង់​ ចិត្ត​ជឿ​ ជូន​មិន​ប្រែ​

ធ្វើ​ម្តេច​ទៅ​ ឆ្លាក់​ហើយ​ មិន​អាច​កែ

គឹ​មាន​តែ​ បំផ្លាញ​ សាង​ឡើង​វិញ​។

មិន​ដឹង​បាន​​ សាងឡើង​ មក​ពី​អ្វី?​

​ពេល​ដឹង​ក្តី​ ក៏​ស្នេហ​ ដក​មិន​ចេញ​

ចង់​ឃើញ​គេ​ រួច​ក្បែរ​ ទោះ​គេ​ដេញ​

ក៏បំពេញ​ អារម្ម​​ ​ឱយ​តែ​​បាន​។

មិន​ដឹង​ថា​ សាង​ដោយ​ របៀប​ណា​?

ត្រឹម​ដឹង​ថា​ ស្នាម​ស្នេហ​ មាន​ពីរ​ដាន​

តែ​ឯក​ឯង​ គ្មាន​គេ​ មិន​សុខ​សាន្ត​

​សុខ​ហួស​ស្មាន​ ពេល​ឃើញ​ គេ​មក​ដល់​។

មិន​ដឹង​ថា​ បាត់​គេ​ ព្រោះ​ហេតុ​អ្វី​?

ប្រឺង​សួរ​ស្តី​ គេ​មិន​ ស្រាយ​ចម្ងល់​

ហេតុ​ផល​ក្បដ​ ក៏​មិន​ ទុក​បន្សល់​

គ្រាន់​តែ​ផ្តល់​ ទុក្ខ​និង​ អនុស្សា​។

បាត់​ដំបូង​ ប្រាប់​ចិត្ត​ ថាមិន​អី​​

ពួន​រីង​រៃ​ បេះដូង​ សួរ​អាត្មា​

ហេតុ​អ្វី​ទុក្ខ​ កើត​ឡើង​ ទាំង​ចិន្តា​

ប្រឹង​ប្តេជ្ញា​ បំភ្លេច​ គេ​ឱ​យបាន​?។

មិន​ចង់​គិត​ ពី​អ្វី​ ទាក់​ទង​គេ​!

ខំ​រិះ​រេ​ លុប​រាល់​ រឿង​ដើម​ដាន​

យក​បោះ​ចោល​ ​រើសវិញ​​ ​ពុំអាក់​​ខាន​

ភាព​ក្លាហាន​ មិន​សល់​ ឱយ​គេអស់​​។

សល់​តែ​ភាព​ កំសាក​ រក​ស្នេហ​ថ្មី​

ចង់​ចួប​ស្រី​ ដូចអ្នក​ ខ្លួន​ធ្លាប់​ស្មោះ​

ទោះ​ក្បដ​ដែរ​ ក៏​ព្រម​ ទោះ​ស្រណោះ​

សុំ​ដូរ​ដោះ​ ឱកាស​ ឱយ​បាន​ម្តង​។

កុំ​ឱយ​ទៅ​ ដោយ​គ្មាន​ ទុក​ហេតុ​ផល

កុំ​ឱយ​ឆ្ងល់​​​​ ជ្រុល​ក្បដ​ ជូន​សំណង​

ឱយ​ស្នេហា​ ស្លាប់​បិត​ ភ្នែក​ជិត​ផង​

បង​នឹង​ផ្សង​ ធ្វើ​បុណ្យ​ ថ្ងៃ​អូនក្បដ​។

រាល់​ថ្ងៃ​នោះ​ បង​នឹង​ និទាន​ស្នេហ​

មក​ហូរ​ហែ​ ​រឿងល្អ​ ស្តី​មិន​ហត់​

រួច​រំលង​ មិន​បក​ ស្រាយ​ប្រាកដ​

រាល់​រឿង​ក្បដ​ មិន​សល់​ កំណត់​ត្រា​។

ព្រោះ​សាច់​រឿង​ ត្រឹម​នេះ​ មិន​ដឹង​ដែរ​

ចប់​​ក្តី​ស្នេហ កុំ​ខ្វល់​ ហេតុ​ប្រេះឆា​!

យក​រឿង​ល្អ​ កើយ​លុះ​ អស់​សង្ខារ​

ទាំង​មរណា​ ដោយ​សារ​ រឿង​អាក្រក់​៕៚

ដោយ តៃ សុវណ្ណារុណ, ២២:៣៦២៣:០៩, ២៦/០៦/២០១៣

 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s