អាន កំណាព្យ បង តែមើលមិនឃើញ បេះដូង បង

poetry quote

អានកំណាព្យបង តែមើលមិនឃើញបេះដូងបង

ច្របាច់​បេះដូង​ យក​ឈាម​សរសេរ​

ស្រឡាញ់​មាស​មេ​ លាក់​ទុក​ក្នុង​កាព្យ​

កំណាព្យ​រាប់​រយ​ ស្នេហ​នៅ​តែ​ដាប​

នៅ​មិន​អាចខាប​ បេះដូង​អូន​បាន​។

អាន​បាន​បួន​ដប់​ គិត​ថា​អាន​អស់​

បើ​ឃើញ​ចិត្ត​ស្មោះ​ មាស​ស្រស់​កល្យាណ​

ស្បើយ​កំហឹង​ខ្លះ​ តែ​ពុំ​​សុខ​សាន្ត​

ចិត្ត​ស្អប់​រុញ​ច្រាន​ រឿង​ល្អ​ខ្ទៀត​​ចេញ​។

ស្តាប់​ចិត្ត​បង​ខ្លះ​ ឱយ​ច្បាស់​បាន​ទេ​

មុន​ពេល​មាស​មេ​ សម្រេច​បណ្តេញ​

មិន​បាន​ប៉ុន្មាន​ ស្នេហ​គេ​ចូល​ពេញ​

ចារ​ទាំង​ទោ​ម្នេញ​ លាយ​គ្រប់​អារម្ម​។

កំហឹង​ខឹង​ស្រី​ លាយ​ចិត្ត​ស្រឡាញ់​

អូន​ស្អប់​ហើយ​ខ្នាញ់​ ស​ខ្មៅ​ច្រលំ​

បញ្ឈប់​ពុំ​បាន​ ជម្រើស​មាស​ម៉ុម

បាន​ត្រឹម​ក្រៀម​ក្រំ​ ចាំ​អូន​ងាក​ក្រោយ​។

តែ​ប្រហែល​បង​ គ្មាន​វាសនា​ទេ​

អូន​បាន​ទៅ​គេ​ យក​ទាំង​មិន​ឱយ​

អូន​កាត់​លុះ​ដាច់​ សាច់​ស្នេហ​ទន់​ខ្សោយ​

ទោះ​មិន​បណ្តោយ​ ក៏​អូន​កាត់​បាន​។

ដៃ​នៅ​សរសេរ​ បេះដូង​នៅ​គិត​

ស្នេហ​អស់​ជីវិត ក្នុង​ចិត្ត​កល្យាណ​

តែ​រស់​ក្នុង​បង​ ថ្នម​ដូច​ភុំ​ផាន​

តិច​តួច​ប៉ុន្មាន​ ថែ​តាម​វិស័យ​។

អាណិត​អក្ខរា​ ខ្លឹម​សារ​ន័យសូន្យ​​

ទោះ​មាន​តែ​អូន យល់​ជ្រៅ​ទឹក​ដៃ​

តែអូន​​នៅ​តែ​ ពុំ​ឃើញ​តម្លៃ​

ទើប​មាស​ចរណៃ​ នៅ​តែ​ដដែល​។

ពាក្យ​ស្តី​មិន​ប្តូរ​ ហាក់​បង្ហាញ​ថា​

គ្មាន​កំណាព្យណា​​ អាច​អូស​ទាញ​ស្នេហ​

ទាញ​ពុំ​បាន​លែង​ ឱយ​អូន​ជួស​ថែ​

សង្ឃឹម​មាន​តែ​ ស្នេហ​បង​ស្នេហ​ពិត​។

ទៅ​មិន​រួច​ឡើយ​ អូន​ស្រឡាញ់​គេ​

ស្នេហ​បង​មាស​មេ​ លែង​នឹក​នា​​គិត​

ក្រោយ​សម្លាប់​វា​ បិត​ផង​ឱយ​ជិត​

ភ្នែក​ស្នេហចង់​បិត​ ពុំ​ឃើញ​អូន​ក្បដ​។

ឃើញ​តែ​រឿង​ល្អ​ ស្រួល​ចាំ​ស្រឡាញ់​

ទោះ​ធ្លុះ​ស្នាម​បាញ់​ ហូរ​ឈាម​មិន​ហត់​

វិជ្ជមាន​ដូច​ស្រី​ ស្នេហ​ថ្មី​ប្រាកដ​

បេះដូង​កំសត់​ ឱប​កាព្យ​មរណា​៕៚​​​

សុក្រ, ២៣:១៩២៣:៤៧, ១៩/០៧/២០១៣

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s