ចន្លោះ​បេះដូង​

Heart Gap

ចន្លោះបេះដូង

៙បេះដូងតែ​​មួយ​ត្រូវ​ការ​គ្នា​

មាន​ពីរ​ទើប​ជា​លែង​ឯកា​

​បោះ​​ពុម្ព​បេះដូងរក​​​ស្នេហា​​

ឬ​ចាំ​លុះ​ត្រា​មក​ឯក​ឯង​។

បេះដូង​សាង​ស្នេហ​មាន​ចន្លោះ​

បេះដូង​ទាំង​អស់​សុទ្ធ​ចំបែង​

ដោយ​រក​ពុំ​បាន​ទោះ​ប្រឹង​ប្រែង​

ឬ​ខុស​តែ​ស្តែង​ដឹង​ហួស​ពេល​។

បេះដូង​ខ្លះ​ត្រូវ​តែ​ពុំ​យល់​

ច្រលំ​ក៏​ជ្រុល​ដក​ចេញ​ផ្ទេរ​

​លុះ​ដឹង​យឺ​ត​ពេល​ចង់​វិល​​រេ​

បាន​ត្រឹម​ស្តី​ជេរ​បេះដូង​ខ្លួន​។

ខ្លះ​ច្រលំ​តែ​ជួស​វិញ​បាន

ក៏​បាន​សុខ​សាន្ត​លែង​គុំ​គួន​

​រិត​យល់​ចិត្ត​គ្នាស្នេហ​មាំ​មួន​

លើក​ក្រោយ​ចួប​ចួន​មាន​ពិសោធន៍​។

​បេះដូង​ខ្លះ​ដឹង​ថា​ខុស​ដែរ​

នៅ​ឡើយ​នៅ​តែ​ធ្វើ​ល្ងង់​ឆោត​

លះ​បង់​ស្នេហ​ដោយ​ខឹង​ក្រេវ​ក្រោធ​

ស្នេហ​ចប់​​ស្តី​ចោទ​បន្ទោស​គ្នា​។

ខ្លះ​​ជ្រើស​ស្នេហ​ថ្មី​ជួស​ចន្លោះ​

រក​ឃើញ​ស្នេហ​ស្មោះ​លុះ​ជរា​

អរគុណ​ស្នេហ​ចាស់​ដែល​បើក​ទ្វារ​

ជួយ​ឱយ​មាន​គ្រា​ផ្តើម​ស្នេហ​ថ្មី។

​បេះដូង​ខ្លះ​ស្នេហ​ផ្តើម​ថ្មី​មែន​

តែ​ស្នេហ​មែន​ទែន​បាន​រីង​រៃ​

ស្លាប់​នឹង​ស្នេហ​មុន​អស់​សេចក្តី​

ស្នេហ​ក្រោយ​អ្វី​ៗ​នៅ​តែ​សាប​។

ខ្លះ​បេះដូង​ខក​ស៊ូ​ម្នាក់​ឯង​

ក៏​តាំង​ប្រឹង​ប្រែង​រស់​ដរាប​

មិន​ស្នេហ​អ្នក​​ផ្សេង​ស្នេហ​មុន​ខាប​

យក​ស្នេហ​លុះ​ដាប​ស្តារ​លែង​បាន​។

បេះដូង​ខ្លះ​ស៊ូ​ធ្វើ​អត្តឃាត​

បញ្ចប់​មួយ​ជាតិ​ចង់​សុខ​សាន្ត​

មិន​ចង់​បើក​ភ្នែក​ធ្វើ​ក្លាហាន​

មើល​ស្នេហ​ស្លាប់​ប្រាណ​បាត់​បេះដូង​។

ខ្លះ​បេះដូង​ខ្លាច​ទ្រាំ​ឯកា​

​មិន​ស្តាយ​ស្នេហា​លើក​ដំបូង​

ឃើញ​គ្នា​​បេះដូង​ស្នេហ​សាប​សូន្យ​

ពាក្យ​ផ្អែម​បង​អូន​អវិជ្ជមាន​។

បេះដូង​ចន្លោះ​បំពេញ​បាន​

ត្រូវ​សម​រម្យ​ប្រាណ​ឆ្លង​ផុត​ស្ពាន​

បាន​ភ្លក់​រស់​ស្នេហ​គ្រប់​មេរៀន​

​តែ​បន្ត​គ្មាន​អាក់​អួល​ស្នេហ​។

បេះដូង​ខុស​ពុម្ព​ខុស​ចន្លោះ​

គូ​ស្នេហ​បង់​បោះ​ទើប​រស់​ល្ហែ​

បើ​ពុម្ព​ត្រូវហើយ​នៅ​តែ​ប្រែ​

កំហុស​​​ត្រូវ​តែ​ស្តាយ​លុះ​ក្ស័យ​៕៚

ដោយ តៃ សុវណ្ណារុណ, អាទិត្យ, ២៣:០៥-២៣:៤៥, ០៧/០៧/២០១៣

 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s