ខ្វល់​, ស្រឡាញ់​, នឹក​…មាន​តែ​បង!

wednesday quotes 13

ខ្វល់, ស្រឡាញ់, នឹក…មានតែបង! 

ខ្វល់​គិត​ពី​អូន​ទោះ​អូន​ប្រែ​

ក៏​មិន​ដឹង​ដែរ​ចេះ​តែ​ធ្វើ​

ចិត្ត​នៅ​សល់​ស្នេហ​ទើប​ទង្វើ​

នៅ​គាំង​ជាប់​ទើរ​ស្មាន​ស្នេហ​នៅ​។

ភ្លាម​ៗ​នរណា​សម្រប​បាន​

បាន​តែ​កល្យាណ​អ្នក​ចែក​ផ្លូវ​

ព្រោះគម្រោង​​អូន​ត្រៀម​មុន​ពៅ​

អូន​ចេញចាក​ទៅ​ទើប​ប​ង​ដឹង​។

មិន​បន្ទោស​អូន​មិន​ប្រាប់​បង​

ព្រោះ​មាស​ស្នេហ​ស្នង​ទៅ​ទាំង​ខឹង​

អ្នក​ខុស​គឺបង​ឱយ​ព្រលឹង​

ខក​ចិត្ត​បែប​ហ្នឹង​សម​មុខ​ហើយ​។

នរណា​ឱយ​បង​មិន​ចង​ចាំ​

កំហុស​ខ្លួន​ដាំ​ក៏​កន្តើយ​

អូន​ផ្តល់​មេរៀន​ជា​ចម្លើយ​

ថែម​លំហាត់​ហើយ​មាន​ថ្មី​ទៀត​។

​​បង​កក​ឈាម​ស្លាប់​នៅ​ដង្ហើម​

ស្នេហ​យើង​ក៏​ផ្តើម​អស់​រស​ជាតិ​

ពុំ​សេស​សល់​អ្វី​ឱយ​អូន​ទៀត​

ទើប​អូន​បញ្ជ្រៀត​ចេញ​ពី​​បង។

អូនក៏​នៅ​ស្នេហ​មិន​ចង់​ទៅ​

តែ​ចួន​ឥឡូវ​គេ​​សូម​​ចង​

អូន​ក៏​ជ្រើស​ផ្លូវ​អវត្តមាន​បង​

និស្ស័យ​ចំណង​ដាច់​ត្រឹម​ហ្នឹង​។

​ស្រឡាញ់​មិន​ដាច់​ដូច​ចំណង​

បង​ក៏​នៅ​ផ្សង​តាម​ព្រលឹង​

អូន​មិន​ដែល​ឡើយ​ខ្សោយ​កំហឹង​

បង​ក៏​ពុំ​ដឹង​ពេល​ណា​ប្រែ​។

សួរ​អនុស្សា​ពេល​ណា​ទៅ​

បង​បាន​មាស​ពៅ​មក​ឋិត​ក្បែរ​

សល់​​​អតីត​ឱប​ស្បើយ​ចិត្ត​ដែរ​

តែ​មិន​អាច​កែ​បច្ចុប្បន្ន​កាល​។

នឹក​ជា​ដំណោះ​ស្រាយ​ចុង​ក្រោយ​

ធ្វើ​ម្តេច​តែ​ឱយ​បាន​ស្និទ្ធ​ស្នាល​

​បេះដូង​ផ្កប់​ស្នេហ​មហាសាល​

រិត​តែ​ដុះ​ដាល​ទោះ​គ្មាន​ស្រី​។

មិន​ចួប​នឹក​អូន​ចួប​នឹក​ស្នេហ​

ស្នេហ​មិន​ថេរ​តែ​នឹក​ប្រក្រតី​

មិន​ថេរ​ក្តី​សុខ​ថេរ​រីងរៃ​

អូន​ពុំ​អភ័យ​ក៏​មិន​ណាយ​។

ទោះ​រាល់​ក្តី​ខ្វល់​​នឹក​ស្រឡាញ់​

ដែល​បង​ចម្រាញ់​ជូន​ឆោម​ឆាយ​

អូន​មើល​មិន​ឃើញ​មិន​មាន​ស្តាយ​

ក៏​ពុំ​សប្បាយ​បើ​មិន​ធ្វើ​។

ស្នេហ​អូន​ធ្លាប់ឱយ​​បង​សូម​ឱប

ជាប់​ទ្រូង​ក្រសោប​មិន​រុះ​រើ​

ទោះ​ស្នេហ​បង​ក្ស័យ​អូន​មិន​មើល​

ស៊ូ​ធ្វើ​មនុស្ស​ភ្លើ​មួយ​ជីវិត​។

មិន​ធ្វើ​ឈ្លាស​វៃ​ឃើញ​ភាព​ក្បដ​

មិន​ចង់​ចារ​កត់​ស៊ូ​ប្រតិដ្ឋ​

រាល់​ឆាក​អាក្រក់​ដក​ចេញ​ពិត​

រៀន​ពី​វរមិត្រ​ធ្វើ​វិជ្ជមាន​។

ក្រែង​អាច​សុខ​ដូច​អ្នក​​ក្បដ​ស្នេហ​

ដាក់​ចិត្ត​គេ​ដែរ​តែ​ផល​គ្មាន​

ស​​ខ្មៅ​ទើបមាន​រឿង​និទាន​

ស្នើ​ធ្វើ​ត្រឹម​ស្មៀន​កត់​ត្រា​ស្នេហ​៕

២៣:២៥-២៣:៥២​

ដោយ តៃ សុវណ្ណារុណ, សុក្រ, ២៨/០៦/២០១៣

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s