ស្រឡាញ់ទើបប្រឹងបំភ្លេច

i_wish_i_can_forget_u_like_u_forgot_me-276366

ស្រឡាញ់ទើប​ប្រឹង​បំភ្លេច

ក្តី​ស្រឡាញ់​ ស្រឡាញ់​ហើយ​ មិន​អាច​ភ្លេច​

ចាំ​ជានិច្ច​ បើ​ងាយ​ភ្លេច​ ស្នេហ​មិន​ពិត

ស្នេហ​ពិត​គឺ​ ជាប់​បេះដូង​ សូន្យ​ជីវិត​

ទើប​ឆ្ងាយ​ចិត្ត​ អស់​ជីវិត ទើប​អស់​ស្នេហ​។

​ក្រោយ​ស្នេហា​ ចួប​វិបត្តិ​ ខ្ចាត់​ចិត្ត​នឹក​​

រាល់​ល្ងាច​ព្រឹក​ បង​ស្រណោះ​ ស្នេហ​ធ្លាប់​ថែ​

ធ្លាប់​ក្បែរ​អូន​ ស្តី​សា​សង​ ស្និទ្ធ​កៀក​ក្បែរ​

ឥឡូវ​ប្រែ​ ធ្វើ​មិន​ចាំ​ លែង​នឹក​នា​។

មិន​ប្តូរ​ពាក្យ​ ស្រឡាញ់​អូន​ ទោះ​អូន​ក្បដ​

ស្នេហ​ឱយ​ស្បថ​ ក្បដ​ឱយ​បង​ ចង​គ្រាំ​គ្រា​

ត្រឹម​ចរចា​ អូន​ចង​ចិត្ត​ ស្អប់​ស្មាលា​

ស្នេហ​ពំងា​ ហាក់​មិន​សល់​ ក្នុង​ចិត្ត​ស្រី​។

នៅ​ស្រឡាញ់​ ក៏​នៅ​ស្អប់​ ប្រឹង​បំភ្លេច​

ស្នេហ​ខ្ទាំ​ខ្ទេច​ អូន​ថែម​ញ៉ិច​ ឱយ​រីង​រៃ​

ព្យាបាល​ស្នហ​ ពោល​វិជ្ជមាន​ តែ​មាន​ថ្មី​

បង​ខុស​អ្វី​ ទើប​ដាក់​ទោស​ ខ្លាំង​ដល់​ម្លឹង​។

ស្រឡាញ់​អូន​ មិន​ប៉ង​ភ្លេច​ បំភ្លេច​ស្នេហ​

ប៉ង​ផ្សង​តែ​ មាស​ស្នង​ស្នេហ ​ អូន​បាត់​ខឹង​

ប៉ង​ក្បែរ​មនុស្ស​ បង​ស្រឡាញ់​ សាច់​ជាប់​ឆ្អឹង​

បង​ត្រឹម​ដឹង​ បង​មិន​អាច​ ធ្វើ​ដូច​ថ្លៃ​។

បង​មិន​អាច​ មាន​ថ្មី​ភ្លាម​ ពេល​ស្នេហ​ចប់​

បង​មិន​ស្អប់​ មនុស្ស​ដែល​បង​ ស្នេហ​រាល់​ថ្ងៃ​

ខុស​ឆ្គាំ​ឆ្គង មិន​អាចគ្មាន​ ជាប់​នៅ​ដៃ​

ខ្សែ​និស្ស័យ​ មាន​ទើប​ចួប​ កើត​ស្នេហា​។

កំសត់​ស្នេហ​ ស្នេហ​អូន​ភ្លេច​ បំភ្លេច​បង​

ប្រុស​ស្នេហ​ស្នង​ ធ្លាប់​ស្រឡាញ់​ ស្លាប់​មរណា​

ផ្លូវ​ចិត្ត​ហើយ​ នៅ​សល់​តែ​ ខ្លួន​កាយា​

​ដឹង​ច្បាស់​ថា​ លែង​ស្នេហ​ហើយ​ គង់អូនភ្លេច​៕​ ​

សៅរ, ២២:៥៣២៣:១១, ០៨/០៦/២០១៣

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s