ស្អប់​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​ (The One You Hate! The One You Love!)

time-to-love-time-to-hate-lyn-deutsch

ស្អប់មនុស្សដែលខ្លួនស្រឡាញ់

៙ស្រឡាញ់​មាន​ផ្តើម​ពុំ​គិត​ស្អប់​

ដល់​ពេល​ត្រូវចប់​ស្អប់​កើត​ឯង​

សុខ​សាន្ត​បន្ត​ដោយ​ចំបែង​

ចិត្ត​ធ្លាប់​សម្តែង​ប្រែ​លាម​លាក់។

ស្មោះ​ត្រង់​​កុហក​លាយ​ឡំ​គ្នា​

​​ពុំ​អាច​ជានា​ទោះ​​មិត្រភក្តិ​

ស្នេហា​កើត​ហើយ​មនុស្ស​ពីរ​នាក់​

​សុទ្ធ​មាន​ជំពាក់​អារម្មគ្នា​។

ធ្លាប់​សាសង​លែង​ស្តី​ទៅ​មក​

ចិត្ត​ដែល​គិត​ភ្នក​នៅ​ទាម​ទារ​

តែ​ត​មិន​បាន​ដ្បិត​ខុស​គ្រា​

មិន​មែន​ដូច​ជា​កាល​ស្នេហា​។

ធ្វើ​ម្តេច​គេ​ធ្វើ​ឱយ​ឃ្នើស​ចិត្ត​

ខឹង​ណាស់​គំនិត​ចង់​ផ្សះ​ផ្សារ​

តែ​បើ​គេ​មិន​យល់​​ចិន្តា​

ចិត្ត​មិន​ដឹងថា​ត​ដូច​ម្តេច?​។

​ត្រូវ​បង្ខំ​ចិត្ត​បំភ្លេច​ស្នេហ​

ស៊ូ​ស្អប់​មិន​ប្រែ​ចួប​ក៏​គេច​

ធ្វើ​មិន​ស្គាល់​គ្នា​ជាប់​ជា​និច្ច​

ទោះ​ឈឺ​បន្តិច​ក៏​ទៅ​មុខ​។

ដើរ​ទាំង​ងាក​ក្រោយ​ងាក​ទាំង​ចិត្ត​

ហា​ពោល​ស្អប់​ពិត​តែ​លាក់​ទុក​

រាល់​អារម្ម​ស្នេហ​ចាប់​ញាត់​គុក​

បេះដូង​ធ្លាប់​សុខ​បំបិត​មាត់​។

វត្ថុ​តាង​ស្នេហ​ធ្លាប់​ជូន​គ្នា​

ពេល​បែកនឹក​នា​ជា​ទៀង​ទាត់​

រាល់​អនុស្សា​ស្អប់​ហ៊ុំពាត់​

យក​​មើល​ចិត្ត​ឃាត់ឱយ​បោះ​ចោល​។

តែ​ចិត្ត​មិន​ដាច់​​ស្អប់​យ៉ាង​ណា​

របស់​ស្នេហា​ជា​ស្រមោល​

ទោះ​បាត់​រូប​​ហើយ​ចិត្ត​ដេញ​ដោល​

ចិត្ត​ស្អប់​ខឹង​ក្រោល​មិន​ឈ្នះ​ស្នេហ​។

មិន​ទទួល​ស្គាល់​អារម្ម​ខ្លួន​

ប្រកែក​ផ្ទួន​ៗ​​មិន​ប្រួល​​ប្រែ​

ស្អប់​ម្នាក់​ហ្នឹង​ណាស់​ស្បថ​មិន​កែ​

ស្អប់​ក៏​ប៉ុន្តែ​ធ្លាប់​ស្នេហា​។

យ៉ាង​ណា​ចុង​ក្រោយ​ក៏​ត្រូវ​តែ

ស្អប់​មនុស្ស​ខ្លួន​ស្នេហផ្ទុយ​ឱរា​​​

បើ​មាន​អ្នក​​ថ្មី​ភ្ជាប់​ចិន្តា

ក៏​ព្រម​ចេតនាលុប​ស្នេហ​ចាស់​។

មាន​លេស​ភស្តុតាង​មិន​បាន​ស្នេហ​

មាន​គូ​ថ្មី​ថែ​ធ្លុះ​អាច​ប៉ះ​

អាច​បញ្ឈឺ​គេ​ឱយ​អាម៉ាស​

កុំ​គិត​ផ្តេស​ផ្តាស​​មាន​គូ​ហើយ​។

ឬ​រក​គូ​ថ្មី​ជំនួស​​ស្នេហ

មិន​ចាំ​លុះ​តែ​គេ​មក​ឡើយ​

ប្រញាប់​រក​ថ្មី​សង​ចម្លើយ​

ឱយ​គេ​បាន​សើ្បយ​អស់​ចិន្តា​។

ទី​បំផុត​ស្នេហ​ទុក្ខ​ទាំង​ពីរ​

ក្តី​ស្នេហស្អប់​ស៊ី​អស់​ចិន្តា​

សម្រេច​មិន​បក​ក្រោយ​ឡើយ​ណា​

ឱះ​ឱ ស្នេហា​! ​សូន្យ​ដោយ​ស្អប់​៕៚

ដោយ តៃ សុវណ្ណារុណ, ២៣:០៧២៣:៤៨, ០៣/០៧/២០១៣

 

 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s