តារាទឹកភ្នែក (A Tear Player)

Slight Tear Strong Hurt

តារាទឹកភ្នែក

ពេល​អូន​បាត់​បង់​

បេះដូង​ក្រៀម​ខ្ញង់​

ក្រោម​កំដៅ​ស្នេហ​

មិន​អាច​ប្តូរ​មេឃ​

ថ្ងៃ​មិន​អាច​ប្រែ​

បង​ត្រឹម​ទ្រាំ​ថែ​

បេះដូង​ដែល​សល់​។

ក្តៅ​ធ្លាយ​នេត្រា​

ទំព័រ​ស្នេហា​

មើញ​លែង​ស្គាល់​យល់​

ម​ាន​ពី​រ​បាត់​មួយ​

ចួប​ព្រួយ​អំពល់

ម្ខាង​ទៀត​ដាច់​គល់​

ជ្រុល​ជ្រួល​គេ​ជ្រែក​។

មិន​ដែល​សម្តែង​

ឥឡូវ​មិន​ក្លែង​

តារា​ទឹក​ភ្នែក​

ស្រក់​ដូច​ទឹក​ភ្លៀង​

ប្រឹង​ច្រៀង​ហែក​មេឃ​

ទុក្ខ​ដែល​ទូល​រែក​

ធ្លាក់​ចុះ​មិន​ស្បើយ​។

មិន​បាច់​ប្រឹង​រៀន​

ធ្លាក់​ហើយ​នឹង​មាន​

ពិសោធន៍​ស្គាល់​ហើយ​

យល់​ជាង​ទ្រឹស្តី​

រីង​រៃ​ចម្លើយ​

ទឹក​ភ្នែក​ជា​ត្រើយ​

បញ្ចប់​ទំព័រ​។

មួយ​មេរៀន​នេះ​

អាច​សម្តែង​ចេះ​

យំ​ដូច​ផ្ទាល់​ៗ​

មិន​សម​ឡើង​ឆាក​

ល្បង​សាក​ផ្លូវ​ទាល់​

មួយ​ដង​ចាំ​ស្គាល់​

អស់​ទំព័រ​ស្នេហ។

ចប់​ការ​សិក្សា​

តួ​លេង​នេត្រា​

មាន​​បេះដូង​ដែរ​

យក​ស្នេហ​​ភ្នាល់​ដាក់​

ចាញ់​ឆ្លាក់​មិន​ប្រែ​

ជាប់​បេះដូង​ស្នេហ​

ឱយ​ថែ​ទឹក​ភ្នែក​៕​

​ចន្ទ្រ, ២៣:១៨២៣:៣៤, ២៤/០៦/២០១៣

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s