បំភ្លេច​ស្នេហា​ តែ​នៅរក្សា​ចិញ្ចៀន​

One Minute Late Edited

បំភ្លេចស្នេហា តែនៅរក្សាចិញ្ចៀន

តើ​បង​ត្រូវសើច​ឬ​ត្រូវ​យំ​?

បើ​ស្រស់​មាស​ម៉ុម​ទុកចិញ្ចៀន​

មិនដឹង​​ថា​តើ​ស្នេហ​នៅ​មាន​

ឬ​សូន្យ​សោះ​គ្មាន​ក្នុង​ចិត្ត​ស្រី​?។

បើ​ពិត​មាន​បង​ក្នុង​បេះដូង​

ម្តេច​ក៏​រូប​អូន​មាន​ប្រុស​ថ្មី​

តែង​រំលឹក​គេ​គ្រប់​សម្តី​

ទាំង​ដឹង​អត្ថន័យ​ប្រហារ​បង​។

បើ​អូន​ឈប់​ស្នេហ​ម្តេច​ចិញ្ចៀន​

មិន​អវត្តមាន​ពី​នួន​ល្អង​

ពុំ​ទាន់​ដាច់​ចិត្ត​បោះ​ចោល​ម្តង​

ព្រោះ​មាស​ស្នេហ​ស្នង​នៅ​ចាំ​ន័យ​។

ទោះ​ទុក​មិន​ទុក​ក៏​ជីវា​

មិន​សាង​ស្នេហា​សា​ជា​ថ្មី​

ទោះ​នៅ​ស្នេហ​បង​ឬ​ស្អប់​ក្តី​

ក៏​ស្រស់​មាស​មៃ​ជ្រើស​រើស​គេ​។

ប្រហែល​បង​ស្មាន​ខុស​ទេដឹង​?

ក្រែង​លោ​ព្រលឹង​មិន​បាន​ទេ​!

ទុក​ចិញ្ចៀន​ស្នេហ​ដែល​បង​ផ្ទេរ​

ឱយ​ស្រស់​មាស​មេ​បញ្ចាំ​ចិត្ត​។

តាម​ពិត​អូន​ចោល​វា​យូរ​ហើយ​

តាំង​ពី​ត្រើយ​ត្រាណ​ខឹង​បង​ពិត​

បើ​ដូច្នេះ​មែនបង​ត្រូវ​គិត​

សរសើរ​វរមិត្រ​ជូន​មេដាយ​។

អូនជា​​ស្រី​ចិត្ត​ដាច់​ជាង​គេ

គ្មាន​ដៃ​គូ​ទេ​ណា​ចរណៃ​!

មិន​ស្នេហ​ហី​ចុះ​មិន​គួរ​ថ្លៃ

លុប​ទាំង​​​​និស្ស័យ​អនុស្សា​។

ដែល​សល់​នៅ​ឆ្លាក់​ជាប់​ចិញ្ចៀន​

​រឿង​អវិជ្ជមាន​គ្មាន​ឡើយ​ណា​

លើ​ចិញ្ចៀន​ស្នេហ​ដែល​ប្រេះសា​

មើល​វា​ពេល​ណា​នឹក​ឃើញ​បង​។

យ៉ាង​ណា​គិត​រឿង​ល្អដូច​​ស្រី​

មិន​ជឿ​មាស​មៃ​អាច​ចម្លង​

ស្នេហ​ជាប់​ចិញ្ចៀន​ក្នុង​នួន​ល្អង​

ទោះ​បី​ស្នេហ​ស្នង​ហ៊ាន​បោះ​ចោល​។

ឱយ​តែ​ព្រះ​ចន្ទ្រ​ព្រះ​​អាទិត្យ

នៅ​មាន​បង​ពិត​ពោល​ដេញ​ដោល​

មិន​ជឿ​ចិញ្ចៀន​បាត់​ស្រមោល​

អូន​ដាច់​ចិត្ត​ចោល​ចិញ្ចៀន​ស្នេហ​។

បើ​ថ្ងៃ​ណា​មួយ​អូន​ពោល​ប្រាប់​

ដូច​កាល​សម្លាប់​ស្នេហ​បង​ដែរ​

ក៏​បង​ជឿ​ថា​អូន​មិន​កែ​

ច្បាស់​ពោល​គ្រាន់​តែ​​ចង់​បញ្ឈឺ​។

ទោះ​អូន​ស្រឡាញ់​ប្រុស​មួយ​ណា​

ទោះ​ប្រែចិន្តា​​ហៅ​លែង​ឮ​

សូម​ត្រឹម​តែ​ម៉្យាងប៉ុណ្ណោះ​គឺ​

ចិញ្ចៀន​នៅ​ភ្លឺ​ក្នុង​ចិត្ត​ស្រី​។

តាម​ពិត​ចង់​ឱយអូន​​រក្សា​

តែ​ដឹង​ច្បាស់​ថា​ចិញ្ចៀន​ថ្មី​

ជួស​ជូន​ដោយប្រុស​អូន​បេតី​

អង្វរ​ម្តេច​ក្តី​ទុក​មិន​​បាន​។

ចិញ្ចៀន​​បងក៏​មិន​ចង់​​នៅ​

ទោះចង់​ឃើញ​​ពៅ​រស់​សុខ​សាន្ត​

ល្អ​បើចិញ្ចៀន​ក្បែរ​​​កល្យាណ​

​តែ​ច្បាស់​សូន្យ​ប្រាណ​មើល​អូន​ក្បដ​…៕៚

ដោយ តៃ សុវណ្ណារុណ

អាទិត្យ​, ២២:៤០២៣:៣០, ៣០/០៦/២០១៣

2 thoughts on “បំភ្លេច​ស្នេហា​ តែ​នៅរក្សា​ចិញ្ចៀន​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s