ចន្ទ្រា​ទិត្យ​ (The Moon and The Sun)

cartoon_earth_sun_and_moon_by_hanime128-d56jalg

ចន្ទ្រាទិត្យ

ព្រះ​ចន្ទ្រានិង​ព្រះ​អាទិត្យ​

ឱយ​កវី​គិត​ពិចារណា​

រាង​មូល​ដូច​គ្នា​រូប​​កាយា​

ម្តេច​​ក្នុង​ចិន្តា​មនុស្ស​ខុស​គ្នា​។

មួយ​ភ្លឺ​កំដៅ​ក្តៅ​ហើយ​ខ្លាំង​

ភ្នែក​​គន់​​ភ្លឺ​​ចាំង​ឱយ​រួញ​រា​

តែ​គ្មាន​ពន្លឺ​ក៏​ពុំ​ជា​

វត្ថុ​នា​នា​ភ្នែក​ពុំ​យល់​។

មួយ​ភ្លឺ​ត្រជាក់​ហើយ​ស្រទន់​

ភ្នែក​អាច​គយ​គន់​មិន​អំពល់​

ពន្លឺ​ភ្លឺ​ល្មម​អាច​ទប់​ទល់​

គឺ​ជា​មណ្ឌល​នៃ​តារា​។

ព្រះ​អាទិត្យ​ពិតកំដៅ​​ក្តៅ​

តែ​ពពក​ខ្មៅ​ផ្តុំ​កាយា​

អាច​បាំង​រស្មី​ពី​លោកា​

ព្រះ​អាទិត្យា​អស់​អានុភាព​។

ព្រះ​ចន្ទ្រា​ពិត​ភ្លឺជាង​ផ្កាយ​

តែ​ក៏​រាង​កាយ​ពុំ​ស្មើ​រាប​

ពុំ​មូល​រហូត​ភ្លឺ​ពុំ​ជ្រាប​

មិន​អាច​ប្រៀប​ធៀប​ព្រះ​អាទិត្យ​។

ព្រះ​ចន្ទ្រ​ពុំ​អាចមាន​​រស្មី​

បំភ្លឺ​ផែន​ដី​បើ​គ្មាន​សិទ្ធិ​

ផ្តល់​ដោយ​ម្ចាស់​ដើម​ព្រះ​អាទិត្យ​

ព្រះ​ចន្ទ្រ​ច្បាស់​ពិត​ពុំ​មាន​កាយ​។

ពេល​ថ្ងៃ​មាន​ព្រះ​អាទិត្យរះ​

ពេល​យប់​មាន​ព្រះ​ចន្រ្ទឆោម​ឆាយ​

​ពេល​ព្រះ​អាទិត្យ​ចេញ​ចាក​ឆ្ងាយ​

នៅ​តែ​ខ្វល់​ខ្វល់​ភព​លោកា​។

ត្រឹម​ទុក​ព្រះ​ចន្ទ្រ​ជា​តំណាង​

កុំ​ឱយ​ក្អេង​ក្អាង​ពួក​អន្ធការ​

លុប​ពន្លឺ​​ពី​មនុស្សា​

ឱយ​តែ​កាល​​ណា​គ្មាន​ចន្ទ្រា។

ព្រះ​អាទិត្យ​មិន​បំភ្លេច​លោក​

គង់​តែ​វិល​មក​គ្រង​ការ​ពារ​

ពេល​ខ្លួន​ពុំ​នៅ​គិត​គ្រប់​គ្រា​

មុខ​ងារ​ចន្ទ្រា​មើល​ផែន​ដី​។

តែ​ទោះ​ព្រះ​ចន្ទ្រ​ព្រះ​អាទិត្យ

សុទ្ធ​ត្រូវ​បាំង​បិត​អាប់​រស្មី​

ពី​ពួក​ពពក​ខ្មៅ​អប្រិយ​​

តែង​​​តែបំភ័យទ្វីប​លោកា​។

យ៉ាង​ណា​ផែន​ដី​នៅ​តែ​ចាំ​

អាទិត្យ​ព្រះ​ចន្ទ្រ​​គ្រង​រក្សា​

ពពក​ផ្តុំ​គ្នា​​ខ្លាំង​យ៉ាង​ណា​

ចន្ទ្រាទិត្យា​ក៏​ដូច​គ្នា​។

ដរាប​ចន្ទ្រាទិត្យ​នៅ​មាន​

អន្ធការ​បំពាន​ពុំ​រេរា​

ពន្លឺ​តែ​មួយ​ពីរ​អង្គា​

ជំនះ​ពាធា​រាល់​អន្ធិកាល​៕៚

ដោយ តៃ សុវណ្ណារុណ, ១៤:១៩១៥:០៥, ០១/០៧/២០១៣​

 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s