ព្រម​រៀប​ការ​ជាមួយ​បង​ទេ​? (Will You Marry Me?)

Wedding Dress For You

ព្រម​រៀបការជាមួយបងទេ?

ស្នេហ​យើង​ច្រើន​ឆ្នាំ​ដុះ​លូត​លាស់​

មិន​ដែល​មាន​ទាស់​គ្នា​ម្តង​ណា​

ស្រឡាញ់​គ្នា​ណាស់​យល់​ចិន្តា​

មិន​បាច់​វាចា​ក៏​យល់​គ្នា​។

មើល​​ក្រសែ​ភ្នែក​ឃើញ​បេះដូង​

តាំង​ពី​ដំបូង​ស្នេហ​ពំងា​

មិន​ចួប​គ្នា​​ចិត្ត​សែន​វេទនា​

អូន​ហាក់គឺ​ជា​ជីវិត​បង​។

ច្នេះ​សូម​ដាក់​ពាក្យ​ស្នើ​រស់​ក្បែរ

​ មិន​មែន​ត្រឹម​តែ​ពេល​កន្លង​

ពី​ពេល​នេះ​ទៅ​ជិត​នួន​ល្អង​

បើ​គ្មាន​ស្នេហ​ស្នង​ឥត​ខ្លឹម​សារ​។

តើ​ព្រម​រៀប​ការ​នឹង​បង​ទេ​?

ម្តេច​ស្រស់​មាស​មេ​មិន​វាចា​

ឬ​លុត​ជង្គង់ទើប​ជីវា​

ព្រម​ឆ្លើយ​ប្រាប់​ថា​អូន​យល់​ព្រម​​។

អូន​រឹង​អៀន​ខ្លួន​មិន​​ចេញ​ស្តី​

រំភើប​ហឫទ័យ​មុខ​ក្រហម​

ដឹង​អូន​លំបាក​នឹង​ប្រឈម​

​ទោះ​ត្រឹម​ពាក្យ​ព្រម​ងាយ​នឹង​ស្តី​។

ទទួល​ពាក្យ​បង​មិន​មែន​តូច​

អនាគត​អាច​ខូច​ខុស​ស្វាមី​

រឿងមួយ​ជីវិត​ប្រុស​និង​ស្រី​

​​បេះដូង​បេតី​ទើប​ផ្គុំ​គ្នា​។

បង​បើក​ប្រអប់ទាញ​ចិញ្ចៀន​

ស្នើ​សូម​ដាក់​ទាន​ប្រុស​ពំងា​

អូន​ងក់​ក្បាល​ជួស​មិន​ទាម​ទារ​

ក៏​អរគ្មាន​គ្រា​ណា​ប្រៀប​ស្មើ​។

ហូត​ចិញ្ចៀន​ចេញ​ស៊ក​ម្រាម​ដៃ

​ ពី​ពេល​នេះ​ថ្លៃ​មាន​គ្នា​ដើរ​

ផ្លូវ​ជីវិត​យើង​រួម​ដំណើរ​

ស្នេហ​យើង​ប្រសើរ​មាន​រស្មី​…៕៚

សៅរ, ២១:៥២-២២:២៦, ២៩/០៦/២០១៣

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s