ស្នេហា​ (The Meaning of Love)

៙ស្នេហា​ជា​ផ្នែក​នៃ​ជីវិត​

តែ​ជីវិត​ពិត​មិន​អាច​ខ្វះ​

អ្នក​រស់​គ្មាន​ស្នេហ​ស្មើ​​កន្លះ​

ពី​ក្មេង​ដល់​ចាស់​ហាក់​សែន​ខ្លី​​​។

​អនុស្សាវរីយ​គ្មាន​ឱយ​ចាំ

ឆ្លង​ថ្ងៃ​ខែ​​ឆ្នាំ​ជា​ប្រក្រតី​

វេលា​ដើរ​តែ​គ្មាន​សល់​អ្វី​

ព្រឹត្តការ​ប្តូរ​​ថ្មី​មិន​ចំណាំ​​។

អ្នក​មាន​ស្នេហា​លើ​ផែន​ដី​

ទោះ​ដដែល​ក្តី​តែ​មិន​សាំ​

ផែន​ដី​ហាក់​ថ្មី​រាល់​ខែ​ឆ្នាំ​

ព្រោះ​មាន​មនុស្ស​ចាំ​ជាប់​ចិន្តា​។

គេ​ជា​ពិភព​លោក​ទី​ពីរ​

រាល់​ក្បែរ​គេ​ទី​ប្តូរ​ទេសា​

ប្តូរ​ទាំង​អារម្ម​អាកប្បកិរិយា​

សែន​មាន​ខ្លឹម​សារ​ព្រោះ​ស្នេហ​ផ្កប់​។

តែ​គ្មាន​ចន្ទ្រ​ណា​មូល​រហូត​

ស្នេហ​ប្រែ​របូត​ផ្តើម​បញ្ចប់​

ឱយ​ពិភព​លោក​​ប្រែ​ណែន​ថប់

គ្រាន់​តែ​ក្តី​ស្អប់​កើត​មួយ​ពេល​។

ឬ​គេ​មាន​ពិភព​ដទៃ​

លែង​ជ្រក​មាន​ថ្មី​ក៏​ទទេ​

ស្នេហា​លែង​ដើរ​ក៏​ទំនេ​

នៅ​សល់​តែ​ពេល​ឱប​ទុក្ខា​។

បើ​មិន​ស្គាល់​សោះ​មិន​សូវ​ទុក្ខ​

តែ​បាន​ចួប​មុខ​ភ្លក់​ស្នេហា​

ឱយ​អារម្ម​ដិត​មិន​ទៅ​ណា​

ទើប​សែន​ឈឺ​ផ្សា​ស្មើ​ក្តី​ស្នេហ​។

ពេល​ខ្លះ​ចង់​ធ្វើ​ជា​តួឯក​

ព្រម​ឱយ​គេ​ចែក​យក​មនុស្ស​ក្បែរ​

ស្រឡាញ់​លះ​បង់​មិន​ច្បាស់​​ដែរ​

ថា​សុំ​ឱយតែ​គេ​បាន​សុខ​។

ស្រឡាញ់​គឺ​ចង់​នៅ​​ក្បែរ​គ្នា

ហាក់​ឆ្កួត​មិន​​ជាទៅ​​សំកុក​

ឱយ​គេ​ឆក់​បាត់​សូន្យ​សំបុក​

រួច​ពោលធ្វើ​មុខសុខ​ចិត្ត​កាយ​។

Love

គេ​ក្បដ​នៅ​ជឿ​ថា​គេ​ស្មោះ​

គេ​ចោល​បោះ​បង់​ថា​មិន​​​ស្តាយ​

គេ​ធ្វើ​ឱយ​ឈឺ​​នៅ​​សប្បាយ​

គេ​ចេញ​ចាក​ឆ្ងាយ​នៅ​សង្ឃឹម​។

សង្ឃឹម​ថា​ចួប​ទាំង​ខ្លួន​ឯង​

ជា​អ្នក​ប្រឹង​ប្រែង​ធ្វើ​ញញឹម​

ឱយ​គេ​ចាក​ទៅ​ម្តង​សន្សឹម​

ស្នេហ​ស្មោះ​ចិញ្ចឹម​ទាំង​សោកា។

លះបង់ទាំង​មិន​ចង់​ឱយ​បាត់​

ឥឡូវ​​ស្ងប់​ស្ងាត់​ទាំង​ស្នេហា​

ទាំង​បេះដូង​មិន​ដឹង​ទៅ​ណា​

មោទនៈ​អស្ចារ្យ​ស្នេហ​​បាត់​បង់​។

ទ្រាំ​មើល​គេ​ទៅ​ឈឺ​ម្តងហើយ!​​

នៅ​មិន​ឆ្អែត​ឡើយ​​​​មាន​ចំណង់​

ខ្លាច​គេ​រៀប​ការ​មិន​ផូរ​ផង់​

ប្រាប់​គេ​ត្រង់​ៗ​ចង់​ជូន​ផ្លូវ​។

ឈឺ​ចាប់​មិន​ទាន់​គ្រប់​គ្រាន់​ទេ​!

នៅ​ទៅ​មើល​គេ​ចាក​ចេញ​ទៅ

ចុង​ក្រោយ​បង្អស់​ទាំង​ចិត្ត​ត្រូវ​

មនុស្ស​ដែលចាក​​ទៅ​​ចាក់លុះ​​ស្លាប់​៕៚

(ពន្យារ​ពេល​យូរ​ឆ្នាំ​ហើយ​ ទើប​តែ​សរសេរ​)​!

ដោយ តៃ សុវណ្ណារុណ

អង្គារ, ២២:១៩២២:៥៣, ២៥/០៦/២០១៣

BlueCatBlue

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s