គ្រាន់​តែ​ស្រឡាញ់​ ចាំ​បាច់​​អី​ត្រូវ​ស្មោះ​?

worthloving

គ្រាន់តែស្រឡាញ់ ហេតុអ្វីត្រូវស្មោះ 

៙គ្មាន​នរណា​ ហ៊ាន​ថា​ អូន​មិន​ស្មោះ​!

បើ​មាស​ស្រស់​ ឱយ​គេ​ ស្តាប់តែ​ថ្លៃ

ចរិត​អូន​ នរណា​ គិត​សង្ស័យ​​

ថា​ចរណៃ​ ក៏​ចេះ​ ក្បដ​ស្នេហា។

អូន​មិន​មែន​ ជា​ស្រី​ បេះដូង​ពីរ​

បើ​ឆវី​ ពិត​ក្បដ​ មាន​បញ្ហា​

ហេតុ​ផល​អូន​ ច្បាស់​ត្រូវ​ ជឿ​ជីវា​

គេ​ច្បាស់​ថា​ ជា​អូន​ ក៏​ដូច​គ្នា​។

មិន​មែន​មិន​ អាច​ស្មោះ​ ស្នេហ​នោះ​ទេ!​

គឺ​មាស​មេ​ គ្មាន​ហេតុ​ ផល​ជា​នា​

មាន​អ្នក​ថ្មី​ សម្តី​ នៅ​ល្អ​ជា​

ស​ពំងា​ ជា​ស្រី​ ចរិត​ល្អ​។

បើ​អូន​ក្បដ​ ច្បាស់​ពោល​ មើល​ងាយ​បង​

ប្រុស​នួន​ល្អង​ នឹង​ប្រៀប​ ឃើញ​ខ្មៅ​ស​

តែ​អូន​មិន​ ស្តី​ចេញ​ បើក​ចំហ​

គ្រាន់​តែ​បរ​ កិន​ស្នេហ​ បង​ឱយ​ខ្ទេច​។

កុំ​ឱយ​បង​ អាច​ផ្គុំ​ ឡើង​វិញ​បាន​

ពាក្យ​កល្យាណ​ ទម្លុះ​ បង​ជានិច្ច​

អូន​ស្មោះ​ត្រង់​​ ទើប​ចួប​ បង​អូន​គេច​

លួង​ដូច​ម្តេច​ ក៏​អូន​ មិន​ចរចា!​។

សង្គ្រាម​ស្នេហ​ ប្រកាស​ មាន​អ្នក​ថ្មី​

មេ​ទាប់​ស្រី​ ដែល​ទើប​ ចាត់​ប្រើការ​

កុំឱយ​បង​ ថា​អូន​ ជា​សង្សារ​

កុំ​ឱយ​ថា​ មាស​មៃ​ ស្រឡាញ់​បង​។

ឆ្កួត​តែ​ឯង​ បាន​ហើយ​ កុំ​នាំ​គេ​

អូន​គ្មាន​ទេ​ ចិត្ត​ស្នេហ​ រឿង​កន្លង​

ត្រឹម​ជា​មិត្រ​ ធម្មតា​ ពាក្យ​នួន​ល្អង​

ឱយ​ស្នេហ​ចង​ ក​ស្លាប់​ មួយ​រំពេច​។

បង​ជឿ​ស្នេហ​ ឱយ​ន័យ​ ស្នេហ​ត្រូវ​ស្មោះ​

សូន្យ​ទាំង​អស់​ ស្នេហ​កើត​ ក៏​អាច​លិច​

គ្មាន​ហេតុ​ផល​ ស្រឡាញ់​ ជាប់​ជា​និច្ច​

បើ​អាច​ភ្លេច​ បំភ្លេច​ ជួស​ល្អ​ថ្មី​។

បង​មិន​ដឹង​ ស្នេហ​អូន​ ន័យ​ម្តេច​ឡើយ​

បាន​ត្រឹម​ឆ្លើយ​ ថា​អូន​ បង​បេតី​

ទោះ​មិន​បាន​ អូនមិន​ ស្រប​ហឫទ័យ​

ក៏​ចាំ​ន័យ​ ស្នេហ​ដែល​ អូន​ជូន​បង​។

បើ​សំរាប់​ អូន​ស្នេហ​ មិន​បាច់​ស្មោះ​

អាច​ដូរ​ដោះ​ រក​ប្រុស​ សម​នួន​ល្អង​

ក៏​អញ្ចើញ​ បើ​ការ​ សូម​ទៅ​ផង​

ក្រែង​ស្នេហ​ចង​ ​ដាច់ហើយ​ មិន​បាន​ជូន​។

សំរាប់​បង​ ស្រឡាញ់​ ត្រូវ​តែ​ស្មោះ​

ទោះ​បី​អស់​ អារម្ម​ ស្នេហ​ដំបូង​

ទោះ​ខឹង​ស្អប់​ ស្រឡាញ់​ ជា​បេះដូង​

មិន​អាច​សូន្យ​ ព្រោះ​ចិត្ត​ កើត​មួយ​ពេល​។

តែ​មាន​តែ​ បង​ទេ​ គិត​ដូច្នេះ​!

ស្នេហ​របេះ​ ចំណេញ​​ បាន​ខាង​គេ​

បន្ទោស​ខ្លួន​ បណ្តោយ ​បាត់​មាស​មេ​

ក៏​ដៀល​ជេរ​ អូន​ជា​ ស្រី​បែប​នេះ​៕៚

ដោយ តៃ សុវណ្ណារុណ​, អាទិត្យ,២៣:១៣២៣:៣៧, ២៣/០៦/២០១៣​​

 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s