ចន្រ្ទាស្នេហា

sun and moon

ចន្រ្ទាស្នេហា

៙ចន្ទ្រា​រាង​​មូល​ពេញ​បូរណមី​

ប្រកប​រស្មីគួរ​ស្នេហា​

អាច​បំភ្លឺ​យប់​អន្ធការ​

អស់​ហ្វូង​តារា​ពុំអាច​​ប្រៀប​។

រី​ស្នេហា​វិញ​ពុំ​ខុស​គ្នា​

ឱយ​ចិត្ត​នឹក​នា​ខុស​របៀប​

ញៀន​ជក់​អារម្ម​ទាក់​ជាប់​គាប​

អ្នក​សេព​សភាព​ដូច​លីលា​។

តែ​ចន្រ្ទា​ក៏​មាន​រនោច​

មិន​មូល​ពេញ​ដូច​គ្រា​នា​នា​

ឱយ​ងងឹត​សូន្យ​យូរ​ដូច​ជា​

ពេល​រង់​ចាំគ្នា​ដូច្នោះ​ដែរ​។

ស្នេហា​ពេល​ចួបវិបត្តិ​ឈ្លោះ​

ជា​ផ្កាយ​ព្រះ​គ្រោះ​រះ​អម​ខែ​

ឱយ​មនុស្ស​ដែល​ធ្លាប់​​​​មាន​ក្តី​ស្នេហ​

ប្រេះ​ឆា​ប្រែ​ប្រួល​លែង​យោគ​យល់។

វាសនា​ចន្រ្ទា​និង​ស្នេហា​

មិន​ថេរ​យ៉ាង​ណា​ក៏​អំពល់​

ឱយ​មនុស្ស​ចាំ​ជាប់​ឫស​ដើម​គល់​

សុខ​ជាប់​ងប់​ងល់​ទើប​​ហៅ​ស្នេហ​៕៚

ដោយ តៃ សុវណ្ណារុណ

ពុធ, ២១:៤០២១:៥២, ០៥/០៦/២០១៣

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s