ពន្លឺ​ភ្លើងស្នេហ

bright_love_Wallpaper_an4sy ពន្លឺភ្លើង​ស្នេហ​ 

ពន្លឺ​ភ្លើងស្នេហ                មិន​ភ្លឺប៉ុន្តែ​             គូ​ស្នេហ​អាច​យល់​

អំពល់​យប់​ថ្ងៃ​         ស្រមៃ​ងប់​ងល់​         ចិត្ត​និង​ចិត្ត​ជល់​

វរល់​ចិន្តា​។

នេត្រា​ឃើញ​គន់​       ឃើញ​ហើយ​ស្រទន់​   ទន់​ភ្លន់​ឥរិយា​

ស្នេហា​ឆេះ​ឡើង​      តម្កើង​ចេតនា​         តាម​សុំ​ស្នេហា​

យ៉ាង​ណា​ត្រូវ​ហ៊ាន​​។

ភ្លើង​ស្នេហ​ពេល​ឆេះ​  មិន​អាច​របេះ​         ពី​ចិត្ត​ដែល​មាន​

មិន​រលត់​ឡើយ​               ដល់​ត្រើយ​តាម​ស្ពាន​  ប៉ង​សុំ​មេរៀន​

អ្វី​ហៅស្នេហា​។

រៀន​ពី​អ្នក​គ្រូ​          សុំ​យក​គំរូ​             អនុវត្ត​សង្សារ​

បណ្តើរ​មួយ​ថ្ងៃ​                ថ្លើម​ថ្លៃ​មិន​ថា​         ផ្សង​ភ្ជាប់​វាសនា​

សង្សារ​ប្រពន់​។

ភ្លើង​ស្នេហ​កុំ​ដុត​      ឆេះ​យ៉ាប់​ពន្លត់​                ភ្លឺ​ហួស​ភ្នែក​ធន់​

គន់​ម្តង​ញៀន​ញ៉ាម​   រត់​តាម​រូប​មន្ត         មិន​បាន​តូច​តន់​

ភ្លើង​ឆេះ​រិត​ខ្លាំង​។

បើ​មាន​អ្នក​ផ្តើម​               ជ្រៀត​ជ្រែក​ដណ្តើម​          ប្រលង​ប្រណាំង​

យក​ភ្លើង​ស្នេហា​              ឆ្លេ​ឆ្លា​តតាំង​           ក្ស័យ​ប្រហារ​ខ្មាំង​

ក៏​ក្ស័យ​មាន​ន័យ​។

ធ្វើ​ម្តេច​ភ្លើង​ភ្លឺ​         ជាប់​ភ្នែក​ដូច​ឮ​                សម្លេង​ហឫទ័យ​

ប្រាប់​ថា​ស្រឡាញ់​              ព្រួញ​បាញ់​ពី​ស្រី​               លុះ​ធ្លាយ​ម្តេច​ក្តី​

មិន​ឈឺ​សោះ​ឡើយ​។

មិន​ព្រម​ដក​ចេញ​             ស្រឡាញ់​ពោរ​ពេញ​           មិន​អស់​មិន​ហើយ​

ត្រូវ​ខ្យាល់​យ៉ាង​ណា​           មិន​រលត់​ឡើយ​               ស្មគ្រ​ធ្វើ​ជា​ខ្នើយ​

ឱយ​កើយ​លុះ​ក្ស័យ​។

ទោះ​អាច​រលត់​                ក៏​នៅ​បរិសុទ្ធ​          ភ្លឺ​ជា​និស្ស័យ​

ឱយ​ឃើញ​ពី​រ​នាក់    ទង​ទាក់​អាល័យ​       មិន​បាន​ចង​ដៃ​

បាន​ចងបេះដូង​។

ភ្លឺ​មិន​រលត់​            ត្រឹម​ខ្សោយ​មិន​ផុត​            ដង្ហើម​មិន​សូន្យ​

ចាំ​ពេល​ឆេះ​ឡើង​             ផ្តួច​ផ្តើម​ដំបូង​         រសាត់​ដូច​ក្បួន​

ភ្លឺ​ដូច​ប្រទីប​៕

​​មាន​គំនិត​សរសេរ ព្រហស្បតិ, ១៣/០៦/២០១៣

សុក្រ, ១៤:៣៨-១៥:០៤ ១៤/០៦/២០១៣

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s