​ចង​និស្ស័យស្នេហ​ ជាប់និស្ស័យ​ស្អប់​

Kipnapper

 ចងនិស្ស័យស្នេហ ជាប់និស្ស័យស្អប់

៙អ្វី​ដែល​នាំ​ឱយ​យើង​ចួប​គ្នា​

ដឹង​ទេ​ពំងា​ជា​និស្ស័យ​

ស្គាល់​អូន​ភ្លាម​ចែ​ចង់​ចរណៃ​

ប៉ុន្តែ​ថ្លើម​ថ្លៃ​គិត​ត្រឹម​មិត្រ​។

ក្រោយ​មក​អូន​ដឹង​ក៏​ប្រាប់​បង​

ថា​ស្រស់​ស្នេហ​ស្នង​បាន​ដឹង​ចិត្ត​

បង​ក៏​មិន​ថា​ចេតនា​ពិត​

មិន​មែន​ប្រតិដ្ឋ​បោក​ប្រាស់​ស្រី​។

និស្ស័យ​ប៉ុណ្ណា​បើ​ខុស​ចិត្ត​

មិន​អាច​ស្នាល​ស្និទ្ធ​ទោះ​ធ្វើ​អ្វី​

ក្រោយ​​បាន​ដឹង​ខុស​ពី​ពិសី​

ក៏​មិន​ប្រណី​ផ្តាច់​ស្នេហា​។

មនុស្ស​ពីរ​នាក់​ម្តេច​ដូច​គ្នា

តែ​មាស​ពំងា​មិន​ពិចារ

គំនិត​កូន​ក្មេង​ដូច​ជីវា​

ច្បាស់​ជា​គិត​ថា​ស្នេហ​សុក្រឹត​។

មក​រង​គ្រោះ​តែ​ស្នេហា​បង​

អូន​ផ្តាច់​ចំណង​មិន​រិះ​គិត​​

និស្ស័យ​ធ្លាប់​ប៉ង​រួម​ជីវិត​

ឥឡូវ​វរមិត្រ​ចេះ​ក្បដ​ហើយ​។

បង​សុំ​ប៉ង​ចង​និស្ស័យ​វិញ​

អូន​តែង​ដើរ​ចេញ​ធ្វើ​តោះ​តើយ​

មិន​ចង​ឡើង​វិញ​ថែម​ត្រាណ​ត្រើយ​

ឆ្លៀត​​និស្ស័យខ្សោយ​ចង​​ស្នេហ​ថ្មី​។

មិន​អាណិត​ដល់​និស្ស័យ​បង​

ទោះ​យើង​ធ្លាប់​ចង​ជាប់​សម្តី​

ថែម​ចង​ចិត្ត​ស្អប់​ទាំង​បេតី​

ទោះ​បង​ធ្វើ​អ្វី​អូន​មិន​ខ្វល់​។

ស្រី​បង​ស្រឡាញ់​សម្លាប់​បង​

ទន់​ភ្លន់​នួន​ល្អង​ស្មាន​មិន​ដល់​

សម្លាប់​ស្នេហ​បង​មិន​ឱយ​សល់​

បង​ចលាចល​ពេល​អូន​ក្បដ​។

សុំ​និស្ស័យ​ស្នេហ​អូន​លែង​ឱយ​

និស្ស័យ​ស្អប់​ដោយ​មក​សង្កត់​

ដង្ហើមបេះដូង​ដង្ហក់​ហត់​

នៅ​ស្មគ្រ​ប្រាកដ​ជឿ​និស្ស័យ​។

ទោះ​ដាច់​ហើយ​សល់​ចិត្ត​ស្រឡាញ់​

ស្នេហ​ស្វិត​មិន​ចាញ់​ចិត្ត​ថ្លើម​ថ្លៃ​​

ស្នេហ​អូន​ចំពោះ​បង​ទោះ​ក្ស័យ​

ចាំ​ណា​ចរណៃ​បង​នៅ​សល់​។

ទោះ​បាន​មរណា​ដោយ​ឆវី​

អនុស្សវរីយ​ជា​ខ្នើយ​កល់​

ក្នុង​បេះដូង​បង​នៅ​សំណល់​

បើ​អូន​នៅ​ខ្វល់​មក​យក​បាន​។

ផ្សង​ឱយ​តែ​អូន​ចាំ​ឡើង​វិញ​

ទោះ​ទុក​ទោម្នេញ​ពេញ​ក្នុង​ប្រាណ​

មិន​ក្រវាត់​ចោល​ដូច​កល្យាណ​

ព្រោះ​បង​មិន​បាន​ស្អប់​ព្រលឹង​។

មិន​យក​កំហឹង​កប់​និស្ស័យ​

មិន​ធ្វើ​តាម​ថ្លៃ​ព្រោះ​បង​ដឹង​

និស្ស័យ​ស្នេហ​មាន​ស្អប់​បែប​ហ្នឹង​

ស្អប់​លាយ​កំហឹង​ស្នេហនឹង​​ស្លាប់​៕៚

សៅរ, ២២:៥១-២៣:៣៩, ២៥/០៥/២០១៣

 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s