រៀប​ការ​ហើយ​ ក៏​នៅ​ស្រឡាញ់​

You are happy

រៀបការហើយ ក៏នៅស្រឡាញ់

រៀប​ការ​មួយ​ជាតិ​គ្មាន​ពីរ​ដង​

ស្នេហ​ដែល​បាន​ចង​មិន​ច្បាស់​ថា​

អាច​រស់​ក្បែរ​លុះ​សូន្យ​ជីវា​

មាន​តែ​សោកា​ស្តាយ​ក្តី​ស្នេហ​។

ក្រៅ​ពី​ស្តាយ​អាច​ធ្វើ​អ្វី​បាន​?

ទុក្ខ​ឬ​សុខ​សាន្ត​សុទ្ធ​ប្រួល​ប្រែ​

សុខ​នាំ​សោក​ស្តាយ​ពិបាក​កែ​

ទុក្ខ​នាំ​ឱយ​ល្ហែចិត្ត​​នឿយ​​ណាយ​។

តែ​ទោះ​រៀប​ការ​មាន​កូន​ហើយ​

ក៏​ពុំ​ច្បាស់​ឡើយ​ស្នេហ​ចាក​ឆ្ងាយ​

នៅ​ទុំ​ជាប់​ចិត្ត​ពុំ​រសាយ​

ទាំង​កាយ​និង​កាយ​លែង​ស្គាល់​គ្នា​។

ធ្វើ​ម្តេច​ស្រឡាញ់​លុប​មិន​បាន​

ទាំង​មាន​ក្លាហាន​ឥតរួញ​រា​

ការ​ចោល​មិ​ន​មាន​អាសូរ​គ្រា​

ស្រឡាញ់​ចាំ​ជា​គូ​ចិន្តា​។

ធ្លាប់​ខឹង​ធ្លាប់​ងរ​ធ្លាប់​ស្អប់​គ្នា​

ធ្លាប់​សុទ្ធ​គឺ​ជា​អនុស្សា​

ចាក់​ឫស​កក​ជាប់​មិន​ទៅ​ណា​

ឱយ​គូ​សង្សារ​ចាំ​មួយ​ជាតិ​។

ស្រណោះ​ពេល​ចួប​គ្នា​ចៃដន់​

បេះដូង​ស្លោ​ស្លន់​ចួប​ទាំង​ឃ្លាត​

ឃើញ​ម្ខាង​មាន​គូ​ដូច​ពិឃាដ​

តែ​ទុក្ខ​អ្វី​ទៀត​បើ​ហួស​ហើយ​។

ត្រឹម​ញញឹម​ធ្វើ​ដូច​មិន​ស្គាល់​

រឿង​រ៉ាវ​រៀង​រាល់​ពុំ​ភ្លេច​ឡើយ​

នៅ​ស្រឡាញ់​ក៏​មិន​ហ៊ាន​ឆ្លើយ​

ស្នេហ​ថ្មី​ដល់​ត្រើយភ្លេច​ស្នេហ​ចាស់​៕

អង្គារ, ៩:៤៤-៩:៥៩, ១១/០៦/២០១៣

How can I smile sorrowfully

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s