ស្រឡាញ់មានអ្វីត្រូវខ្មាស!

Shy to Say Hello First

ស្រឡាញ់មានអ្វីត្រូវខ្មាស!

ស្រី​មិន​ដែល​ស្គាល់​រស​ស្នេហា​

ដូច​រូប​ជីវា​អ្វី​ប្រៀប​ធៀប​

ចូល​ចិត្ត​រម្យ​ទម​ធ្វើ​សុភាព​

ទាំង​ក្នុង​ពេញ​ព្រៀប​ចង់​បាន​ស្នេហ​។

នរណា​មិន​ដឹង​ចាញ់​បោក​​ស្រី​

មិន​ចង់​បាន​ប្តី​ដ្បិត​ពូកែ​

បង​មិន​ដែល​ជឿ​ព្រោះ​ដឹង​ដែរ​

ថា​អូន​គ្រាន់​តែ​ពោល​បោក​បង​។

កាល​បង​ចែ​ចង់​ត្រេក​អរ​ក្រៃ​

ត្រង់​នេះ​ចរណៃ​បក​ស្រាយ​ផង​

ឬ​បង​គិត​ខុស​ចិត្ត​ស្នេហ​ស្នង?​

ខុស​ម្តេច​នួន​ល្អង​ឱយ​សច្ចា​!។

តាម​អូន​អូន​ព្រម​បង​ប្រកាស​

ប្រើ​ពាក្យ​ផ្តេស​ផ្តាស​ជា​សង្សារ​

​ជា​លេស​អូន​ធ្វើ​រដ្ឋប្រហារ​

ទម្លាក់​ស្នេហា​បង​ជួស​ថ្មី​។

ទាំង​មិន​ឱយ​បង​ដឹង​បន្តិច!​

បង​ខុស​ដូ​ច​ម្តេច​ក៏​មិន​ស្តី​!

បិត​មាត់​ជា​និច្ចត្រូវ​តែ​ស្រី​​

ទោះ​បង​ខុសអ្វី​និយាយ​បាន​។

យើង​មិន​មែន​ទើប​តែ​ស្គាល់​គ្នា​

បើ​មាន​ប៉ះ​ពារ​ស្រុះ​ស្រួល​ប្រាណ​

ធ្លុះ​ធ្លាយ​តិច​តួច​ធំ​ហួស​ស្មាន​

ចំពោះ​កល្យាណ​ត្រូវ​ឥត​ស្ចោះ​។

របួស​បន្តិច​កាត់​ចេញ​ចោល​

បង​ខំ​ដេញ​ដោលពាក្យ​មិន​អស់​

អស់​តែ​ចិត្ត​អូន​មិន​ស្តាប់​សោះ​

មិន​យូរ​មាស​ស្រស់​មាន​ប្រុស​ថ្មី​។

ហា​មាត់​បិត​មាត់​ហៅ​សង្សារ​

ប្រុស​ខ្លួន​ស្នេហា​គ្មាន​ខ្មាស​អ្វី​

ចុះ​បង​ម្តេច​អូន​មិន​ហៅ​ស្តី​

ឈ្មោះ​បង​ក៏​ស្រី​មិន​ដែល​ហៅ​។

ត្រៀម​ផ្លូវ​នេះ​យូរ​ហើយ​​មែន​ទេ​?

ធ្វើ​ម្តេច​មាស​មេ​បង​ល្ងង់​ខ្លៅ​

មិន​យល់​ចិត្ត​អូន​ស​ចាញ់​ខ្មៅ​

រួច​មក​ប្រដៅ​ឱយ​វិជ្ជមាន​។

លែង​ឮ​ចរិត​​​ខ្មាស​គេហើយ​

ព្រោះ​អី​ត្រាណ​ត្រើយ​មិន​មែន​គ្មាន​

សង្សារ​ទៀត​ទេ​នរណា​ហ៊ាន​

រិះ​គន់​ទិតៀន​ក្រៅ​ពី​បង​។

បង​ហ៊ាន​ព្រោះ​បង​ជា​អតីត​

ដឹង​ក្រយៅ​ពិត​មាស​ស្នេហ​ស្នង​

ប្រុសថ្មី​​អូនទើប​សាក​មើល​ផង​

​ម្តេច​អាច​ប្រលង​វាស់​ចិត្ត​ស្រី។

ក្រែង​ថ្ងៃ​ណា​ឆ្កួត​កំហឹង​ចូល

ក៏​តាំង​ប្រមូល​គ្រប់​សម្តី​

រិះ​រក​កំហុស​ចោទ​ខ្លី​ៗ

អាច​ឱយ​មាស​មៃ​មាន​លេស​ទៀត។

យ៉ាង​ណា​មិន​មែន​បង​នោះ​ទេ​

ម្នាក់​នោះ​គឺ​គេ​ឬ​មិន​ឃ្លាត?

ក្រែង​ពិសោធន៍​មុន​ធ្លាប់​ស៊ក​សៀត​

នឹង​បង​ស្គាល់​ជាតិ​មិន​ដូច​មុន​។

ពី​ស្រី​មិន​ដែល​បាន​ប្រុស​ថ្នម​

ឥឡូវ​ហាត់​សម​គំនិត​ឆ្ងន់​

មិន​ខឹង​ផ្តេស​ផ្តាស​ស្នេហ​ស៊យ​ស៊ុន​

ស្លាប់​តែ​ស្នេហ​មុន​រស់​ស្នេហ​ក្រោយ​៕

​ដោយ តៃ​ សុវណ្ណារុណ

សុក្រ, ២៣:០៥២៣:៣៥, ៣១/០៥/២០១៣

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s