បេះដូង​ស្មោះ​ មិន​ទទួល​បាន ​ស្នេហ​ស្មោះ​

loving_the_wrong-6664

បេះដូងស្មោះ មិនទទួលបានស្នេហស្មោះ

អយុត្តិ​ធម៌​ ចំពោះ​បង ដែល​អូនក្បដ​

អូន​ឱយ​ស្បថ​ ឱយ​ពោល​ស្នេហ​ តាង​ចិត្ត​ស្មោះ​

ទី​បំផុត​ គឺ​រូប​បង ​ខុស​ទាំង​អស់​

មិន​ដឹង​សោះ​ មាស​ឆោម​ស្រស់ ​មិន​ស្មោះ​​វិញ។ ១៥:០៩​ ​

ដឹង​យឺត​ពេល​ យឺត​ទាំង​ចិត្ត​ ដែល​ស្រឡាញ់​

អូន​កំណាញ់​ ស្នាម​ស្នេហា​ ក៏​ដក​ចេញ​

មិន​បន្សល់​ ឱយ​បង​តែ​ ទុក្ខ​ទោ​ម្នេញ​

ពោរ​ព្រៀប​ពេញ​ ចេញ​តែ​ចិត្ត​ ជាប់​ស្នេហា​។

​អយុត្តិ​ធម៌​ តែ​យុត្តិ​ធម៌​ ចំពោះ​ស្រី​

អាច​ជ្រើស​ថ្មី​ ប្រសើរ​ជាង​ ប្រុស​រៀម​រ៉ា​

អូន​មិន​ខុស​ អូន​មិន​ខ្វល់​ ពាក្យ​តវ៉ា​

ស្នេហ​មរណា​ មាស​ជីវា​ ចោទ​តែ​បង​។

បង​មិន​ស្មោះ​ ឬ​មើល​ងាយ​ មាស​ព្រលឹង​?

ទើប​អូន​ខឹង​ មិន​អភ័យ​ ខុស​តែ​ម្តង​

កាត់​ទោស​ស្លាប់​ ក្ស័យ​ស្នេហា​ ចារ​កន្លង​

ស្នេហ​ធ្លាប់​ចង នៅ​ចំណង​ ដាច់​និស្ស័យ។

ទោះ​មិន​ដាច់​ ក៏​អូន​ផ្តាច់​ មិន​ឱយ​ត​

​បង​ត្រដរ​ តាម​លួង​លោម​ អូន​បាន​ដៃ​

ចួន​ប្រុស​ថ្មី​ ចែ​ចង់​អូន​ ស្នេហ​បង​ក្ស័យ​

ឈ្នះ​ហើយ​ថ្លៃ​ អូន​មាន​លេស​ ប្រហារ​ស្នេហ​។

អូន​ចោទ​បង​ មិន​បាន​គិត​ ពី​ចិត្ត​ស្រី​

ចុះ​ពិសី​ បាន​គិត​អ្វី​ ពី​បង​ដែរ​?

មាន​ប្រុស​ថ្មី​ ទាំង​ដឹង​បង​ គ្រាំ​ឥត​ល្ហែ​

ពោល​មិន​ប្រែ​ មាន​គូ​ហើយ​ មិន​ស្នេហ​បង​។

ពេល​អូន​ស្តី​ តើពាក្យ​​ណា​​ ដែល​មាន​ចិត្ត

ប្រឹង​ប្រតិដ្ឋ​ មិន​កុហក​ មិន​សា​សង​

ធ្លាប់​បោក​បង​ នៅ​តែ​បោក​ មិន​ចោល​ម្តង​

ភ្លើ​តែ​បង​ នៅ​ជឿ​ជាក់​ ក្តី​ស្នេហា​។​

ចិត្ត​ស្មោះ​បង​ ស្មោះ​ទាំង​ដឹង​ ថា​អូន​ក្បដ​

ទ្រាំ​ខំ​អត់​ កំសត់​ស្នេហ​ ​​ខុស​អ្នក​ណា​

តែ​គឺ​បង​ ឬ​អូន​ក៏ ស្នេហ​មរណា​

ព្រោះ​ជីវា​ តាំង​ចិត្ត​ហើយ​ មិន​បក​ក្រោយ​។​

ទាំង​ឃើញ​បង​ ក្រៀម​ក្រំ​ចិត្ត​ ក៏​ចេញ​ចាក​

សាង​លំបាក​ យូរ​យ៉ាង​ណា​ ក៏​ដួល​ខ្សោយ​

បេះដូង​យំ​ សោក​រាល់​ថ្ងៃ​ មិន​ស្រាក​ស្បើយ​

ព្រោះ​ចម្លើយ​ បាន​ពី​អូន​ ជូរ​ចត់​ពេគ​។

ប្រឈម​មុខ​ យ៉ាង​ណា​ទៅ​ ស្នេហ​ដាច់​គល់​​

ពេល​បាន​យល់​​ អូន​និង​គេ​ ប្រឹង​បិត​ភ្នែក​

ទាំង​ចិត្ត​ហែក​ ពុះ​បេះដូង សួរ​ជជែក​

ទោះ​ពេល​ដេក​ បិត​ភ្នែក​ហើយ​ ចិត្ត​ចំហ​។

បេះដូង​ស្មោះ​ សង្ឃឹម​ស្នេហ​ បាន​ស្មោះ​ដែរ​

ស្រី​បង​ស្នេហ​ ប្រហារ​ស្លាប់​ គ្មាន​ពាក្យ​ល្អ​

រស់​បេះដូង​ ស្នេហ​នៅ​កក​ ក៏​ត្រដរ​

ស្នេហ​នៅ​ស​ ខ្មៅ​តែ​ចិត្ត​ ក្បដ​សាវា។

អូន​ក្បដ​មែន​ តែ​ស្មោះ​ស្មគ្រ​ នឹង​ប្រុស​ថ្មី​

ចំពោះ​ស្រី​ ​បេះដូង​​ស្មោះ​ មិន​ទៅ​ណា​

ចោទ​អូន​ក្បដ​ មាន​តែ​បង​ ក្រៅ​សង្សារ​

បើ​វាចា​ គ្មាន​អ្នក​ជឿ ជឿ​តែ​ស្រី​។

ជ្រល់​ជា​ចាញ់​ ចាញ់​ឱយ​អស់​ ស្នេហ​ពី​ខ្លួន​

មិន​ចង់​ពួន​ សំងំ​ខ្លាច​ សង្សារ​ថ្មី​

ស្មោះ​មិន​ខុស​ ក្បដ​ទើប​ខុស​ ត្រូវ​ខ្លាច​អ្វី?ស

មិន​អប្រិយ​ ជាង​អ្នក​ដែល​ ប្រើ​ពាក្យ​ល្អ​៕ ​ ​ ​

តៃ សុវណ្ណារុណ, សៅរ, ២៣:១៣២៣:៤៤, ០១/០៦/២០១៣

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s