ស្នេហអូនឱយន័យ (Your Love Definition)

Love-Defination

ស្នេហអូនឱយន័យ

ស្តី​សង្ឃឹម​អូន​យល់​ស្នេហា​

ពាក្យ​ពេចន៍​តាម​សារ​ចារ​សំរាយ​

ត្រូវ​អូន​ជាន់​ឈ្លី​ដោយ​នឿយ​ណាយ​

មិន​មាន​ខ្វល់​ខ្វាយ​សម្តី​ពិត​​។

អូន​ពោល​មិន​ខ្វល់ទោះ​ស្តី​អ្វី​

ក៏​មិន​ឱយ​ស្រី​រំជួល​ចិត្ត​

អត្ថន័យ​​ស្នេហអូន​បង​គ្មាន​សិទ្ធិ

ពន្យល់​ប្រតិដ្ឋ​តាម​ស្រមៃ​​។

អ្នក​ដែលអាច​​ប៉ះ​ចិត្ត​អូន​បាន​

គឹ​បង​កល្យាណ​ស្អប់​ពេគ​ក្រៃ​

ហើយ​ធ្លាប់​ស្រឡាញ់​ក៏​ចរណៃ​

បដិសេដ​ដោះ​ដៃ​អួត​ប្រុស​ថ្មី​។

មិន​ថា​បង​ស្តី​អ្វី​នោះ​ទេ!​

ក៏​ស្រស់​មាស​មេ​មិន​យល់​ន័យ​

និយម​ន័យ​ស្នេហ​ផ្សេង​ម្តេច​ក្តី​

ក៏​ស្រស់​មាស​មៃ​មិន​ពន្យល់​។

ចាំ​បាច់​អ្វី​ត្រូវ​ពន្យល់​បង​

ប្រុស​ដែល​នួន​ល្អង​ជីក​ផ្តាច់​គល់​

អ្នក​ដែល​រំខាន​មាស​និម្មល

ជា​មនុស្ស​បំពល់​ស្នេហ​​កល្យាណ​។

ស្នេហ​មាន​និយម​ន័យ​តាម​មនុស្ស​ឬ?

ម្តេច​មិន​បំភ្លឺ​ផង​ភុំ​ផាន​

និយម​ន័យស្នេហ​អូន​ម្តេច​វាស់​បាន​

បើ​អូន​សុខ​សាន្ត​ត្រង់​ក្បដបង​។

និយម​ន័យ​បង​ខុស​អូន​ប្រកែក​

និយម​ន័យ​ល្អ​ឯក​គឺ​ស្នេហ​ស្នង

ឆ្លៀត​អួត​ប្រុស​ថ្មី​មិន​ចោល​ម្តង​

បំណង​នួន​ល្អង​បញ្ឈឹ​បង​។

ឱយ​ឈប់​រំខាន​ស្នេហ​ថ្មី​អូន​

ដែល​សាង​ក្រោយ​សូន្យ​ស្នេហ​កន្លង​

យើង​សាង​រួម​គ្នា​ចួប​សៅ​ហ្មង​

ឥឡូវ​ស្នេហ​ស្នង​មិន​អើពើ​។

អូន​មើល​ងាយ​បង​ដោយ​ពោល​ថា​

អូន​ស្គាល់​ស្នេហា​​ចេះគន់​​មើល​

បុរស​ណា​សម​​មិន​ល្ងី​ល្ងើ​

បង​មិន​មែន​ភ្លើ​មើល​មិន​ដឹង​។

ចង់​ថា​ឱយ​​បង​មនុស្ស​ខុស​គេ​

​ចរិត​​ឆ្វេង​រេ​តែ​ឯង​ផ្សឹង​​

មិន​ល្អ​ដូច​ប្រុសថ្មី​​ព្រលឹង​

ពោល​បញ្ឆៀង​ចឹង​គឹ​ឌឺ​ដង​។

អារម្ម​ស្នេហ​បង​ពន្យល់​ស្រី​

នៅ​តែ​មាស​មៃ​កុហក​បង​

ថា​បង​ច្រលំ​ទាំង​នួន​ល្អង​

ដឹង​ច្បាស់​ស្នេហ​ស្នង​ធ្លាប់​មាន​ពិត​។

ពេល​អស់​ហេតុ​ផល​និយាយស្តី​​

អូន​តែង​ស្រដី​មិន​ខ្វល់​គិត​

ស្រេច​តែ​បង​មែន​​ទេ​វរមិត្រ​

ស្នេហ​អស់​ជីវិត​ដូច្នេះ​ឯង​។

ពេល​វិបត្តិ​ស្នេហ​ស្នេហ​គង់​ស្លាប់​

មិន​អាចសា​សព្ទ​ទោះ​ប្រឹង​ប្រែង​

បង​មិន​​​ដក​ចិត្ត​​​ស៊ូ​ចំបែង​

នៅ​តែ​ខ្នះ​ខ្នែង​​ពន្យល់​ស្រី​។

លទ្ធ​ផល​អូន​តប​អួត​សង្សារ​

ប៉ង​រស់​សុខា​នឹង​ប្រុស​ថ្មី​

ឱយ​ឈប់​រំខាន​ស្នេហ​ពិសី​

ស្នេហ​បង​ស្លាប់​ក្តី​សំណាង​ល្អ​៕

​តៃ សុវណ្ណារុណ

ពុធ, ២២:៤១-២៣:២៧, ២២/០៥/២០១៣

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s