បង​ស្រឡាញ់​អូន​

 i_love_you

បងស្រឡាញ់អូន

៙ពី​មុន​មិន​ខុស​ពី​ឥឡូវ​

ពោល​ពាក្យ​ស្នេហ​ពៅ​ពេញ​ៗ​មាត់​

ទោះ​ស្នេហ​មិន​នៅ​ត្រូវ​ប្រាស​ព្រាត់​

មិន​អាច​ត្រូវ​ភ្លាត់​ទាំង​ពាក្យ​ស្នេហ​។

ចាំ​អារម្ម​ពេលនៅ​​ក្បែរ​ស្រី​

ចាំ​សម្លេង​ខ្ទី​ស្រួយ​ឥត​ល្ហែ​

ចាំ​ពាក្យ​កុហក​ខ្លាច​បង​ប្រែ​

ចាំ​ជាប់​ប៉ុន្តែ​អូន​ធ្វើ​ភ្លេច​។

បង​ឱន​ខ្សឹមដាក់​ត្រចៀក​ស្រី​

រំភើប​ហឫទ័យ​ឬ​ដូច​ម្តេច​?

ទើប​ពោល​កុហក​បញ្ចៀស​គេច​

បង​ដឹង​ជានិច្ច​អូន​ជឿ​បង​។

ជឿ​ទើប​នឹក​គិតពី​ស្នេហា​

នឹង​ប្រុស​រៀម​រ៉ា​ឆ្ងាយ​កន្លង​

រហូត​រៀប​ការ​មាន​កូន​ផង​

មិន​ជឿ​នួន​ល្អង​ម្តេច​ដល់​ម្លឹង​។

​​​បង​ស្រឡាញ់អូន​អូន​លែង​ចាំ​

ឥឡូវ​ប្រេះ​ស្រាំ​ដោយ​កំហឹង​

ទោះ​ពោល​ពាន់​ពាក្យ​ធ្វើ​មិន​ដឹង​

នេះ​ព្រោះ​​ព្រលឹង​ភ្លេច​ស្នេហា​។

ភ្លេច​ពាក្យ​អូន​ធ្លាប់​តែ​ចង់​បាន​

ឱយ​បង​ក្លាហាន​ប្រាប់​ជីវា​

ភ្លេច​អារម្ម​ស្នេហ​ក្បែរ​កាយា

ឥឡូវ​វាចា​ឱយ​បង​លុប​។

ឈប់​គិត​ព្រោះ​អូន​លែង​ចង់​នឹក​

រាល់​ពេល​រំលឹក​អូន​បញ្ឈប់​

ស្នាម​ទឹក​ភ្នែក​បង​មិន​អាច​ទប់​

ពេល​អូន​បង្គ្រប់​ឱយ​ស្នេហ​ស្លាប់​។

នៅ​តែ​ចង់​ពោល​ពាក្យ​ស្នេហា​

រៀង​រាល់​ផ្ញើ​សារចង់​​រ៉ាយ​រ៉ាប់​

ក្រែង​អូន​នឹក​ឃើញ​អាសូរ​ស្តាប់​

ទោះ​ត្រឹម​សាសព្ទ​អូន​នឿយ​ណាយ​។

ស្រឡាញ់​ក្នុងចិត្ត​គ្មាន​អ្វី​ផ្សេង​

មិន​ឮ​សម្លេង​ក៏​សប្បាយ​

អូន​តប​មិនតប​ក៏​មិន​ស្តាយ​

ធ្វើ​ម្តេច​ឆោម​ឆាយ​លែង​ស្នេហ​បង​។

ក៏​នៅ​ចង់​ផ្ញើ​ពាក្យ​ស្រឡាញ់​

ទោះ​ពាក្យ​មិន​ឆ្ងាញ់​ពី​នួន​ល្អង​

មិន​អាចឱយ​អូន​​​រំភើប​ផង​​

ដូច​កាល​ស្នេហ​ស្នង​នៅ​ចង់​បាន​។

ពាក្យស្នេហ​ដដែល​មនុស្ស​ដដែល​

តែ​ចិត្ត​ប្រួល​ប្រែ​រលាយ​ដាន​

រាល់​អនុស្សា​ទាំង​ប៉ុន្មាន​

ក្រៀម​ក្រំ​សុខ​សាន្ត​ក្នុង​ ស្រឡាញ់​ ៕៚

ដោយ តៃ សុវណ្ណារុណ, អង្គារ, ២៣:២២-២៣:៤៦, ២៨/០៥/២០១៣

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s