សំណាង​ល្អ​ ស្នេហ​បង​ស្លាប់​

Dead Love

សំណាងល្អ ស្នេហបងស្លាប់

អូន​ចិត្ត​ល្អ​ណាស់​ បងសូម​សរសើរ​

ស្នេហ​ចប់​នៅ​ប្រើ​ សម្តី​ល្អ​ៗ​

ឱយ​បង​សំណាង​ ទាំង​ទុក្ខ​បន្ត​

ស្នេហ​ស្លាប់​សូន្យ​ក៏​ ពោល​ដូច​មិន​ដឹង​។

ហា​ឡើង​មិន​ស្នេហ​ អួត​តែ​ប្រុស​ថ្មី​

គ្មាន​ឡើយ​សម្តី​ ផ្អែម​ល្ហែម​ពេល​ហ្នឹង​

មាន​តែ​ពាក្យ​បាញ់​ ប្រើ​លាយ​កំហឹង​

ចុង​ក្រោយ​ព្រលឹង​ ជូន​សំណាង​ល្អ​។

សំណាង​ត្រង់​អូន​ ក្បដ​បង​មែន​ទេ?​

សំណាង​ត្រង់​គេ​ ជាងបង​បវរ​

ស្រី​ដូច​ព្រលឹង ពិត​ជា​កម្រ​

 ព្រោះ​សម្តី​ស​​ អត្ថន័​យកប់​ខ្មៅ​។

ហាក់​គិត​ពី​បង​ តាម​ពិតមិន​ខ្វល់​

មាន​ថ្មី​ដៃ​ដល់​ ឃើញច្បាស់​ក្រយៅ​

បើ​គិត​ម្តេច​ក្បដ​ នៅ​ចាក់​ដំបៅ​

បង​ហាក់​សែន​ខ្លៅ​ បើ​ជឿ​ជីវា​។

សម្តី​យក​គួរ​ មនុស្ស​ស្រី​ដូច​អូន​

ចេះ​រលាយ​សូន្យ​ ខាង​បោក​ចិន្តា​

គួរ​ឱយ​ស្តាយ​បង​ ឈប់​ជឿ​កនិដ្ឋា​

អូន​ក៏​ដឹង​ថា​ បង​មិន​ជឿ​ដែរ​។

តែ​នៅ​តែ​ពោល​ សង្ឃឹម​បោក​បាន​

ដ្បិត​អូន​សុខ​សាន្ត​ បើ​បង​ដក​ស្នេហ​

ផល​ប្រយោជន៍​អូន​ ពី​មុខ​មិន​ប្រែ​

ពាក្យ​ល្អ​គ្រាន់​តែ​ លំអ​អាក្រក់​។

គួរ​អស់​សំណើច ​​​​​ក្បដ​បង​ស្រស់​ៗ​

នៅ​ពោល​បណ្តោះ​ ពាក្យ​ស​កខ្វក់​

លាង​ឈាម​មែន​ទេ​ កុំ​ឱយ​​ដាម​ដក់​

មួយ​សរសៃ​សក់​ ក៏​អូន​មិន​ខុស​៕

មាន​គំនិត​សរសេរ ពុធ, ២២/០៥/២០១៣

ថ្ងៃ​សរសេរ, ព្រហស្បតិ, ១៣:៥៤​-១៤:១១, ២៣/០៥/២០១៣

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s