អ្នក​រើសសំរាម​

្នក​រើស​សំរាម​

ធ្វើ​ការ​ដូច​គ្នា​               តែ​មិន​រាប់​ជា​               ការ​ងារ​ថ្លា​ថ្លៃ​

ដ្បិត​រើស​សំណល់​                   គេ​ចោល​រាល់​ថ្ងៃ​             ប្រលាក់​តែ​​ដៃ​

អ្នក​រើស​សម្អាត​។

អ្នក​ចោល​ជាប់​ដែរ​                   គេ​សម្គាល់​តែ​               នឹង​ភ្នែក​ស្អាត​បាត​

អ្នក​​ចោល​គេ​ភ្លេច​                    អ្នក​រើស​ប្រមាថ​             ដោយ​អ្នក​ដៃ​ស្អាត​

កខ្វក់​ចរិយា​​។

ដោយ​សារ​កំរៃ​              តិច​តួច​មិន​ថ្លៃ​               គេ​រិះ​គិត​ថា​

ឯង​គ្មាន​ជំរើស​              ឥត​មាន​ប្រាជ្ញា​              បាន​ត្រឹម​ធ្វើ​ការ​

ដើរ​រើស​សំរាម។

អ្នក​ចោល​គេ​ថ្លៃ​             ប្រាក់​ខែ​ពេញ​ដៃ​            មិន​ក្រ​រហាម​

ហេតុ​ចិត្ត​មើល​ងាយ​                  ចោល​ឱយ​រើស​តាម​          ស្រមេម​ស្រមាម​

ដូច​សំរាម​ដែរ​។

អ្នក​ចោល​​ស្អាតដៃ​                   ទី​ខ្លួន​អាស្រ័យ​              ទើប​សម្អាត​ថែ​

សំរាម​ក្នុង​ខួរ​               មិន​បោស​អាង​តែ​            គ្មាន​ដី​មក​ក្បែរ​

តែ​កខ្វក់​ក្រៃ​។

អ្នក​បោស​សម្អាត​                    ប្រាក់​ខែ​ខ្វះ​ខាត​             តែ​មិន​ភ្លេច​ដៃ​​

​បោះ​​ចោល​ផ្តេស​ផ្តាស ព្រោះ​បោស​រាល់​ថ្ងៃ           ការ​ងារ​មិន​ថ្លៃ​

តែ​ចរិយា​ខ្ពស់​៕៚​           ​

ដោយ តៃ សុវណ្ណារុណ​

២៣:១៧-២៣:៤៣

អាទិត្យ, ១២/០៥/២០១៣

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s