បទពិសោធស្នេហដែលអូនឱយបង

First-Love-Quotes

បទពិសោធស្នេហដែលអូនឱយបង

ក្រោយ​ទទួល​បាន​បទ​ពិសោធ​

តើ​អូន​នៅ​ឆោត​ដូច​មុន​ទេ?​

មិន​ដែល​មាន​ស្នេហ​ពិត​មួយ​ពេល​

ទើប​ស្រស់​មាស​មេ​ខ្មាស​ដល់​ម្លឹង​។

ខ្មាស​រហូត​ចោទ​បង​អ្នក​ខុស!​

បង​គឺ​ជា​ប្រុស​ដែល​ព្រលឹង​

ស្រឡាញ់​មុន​ស្អប់​អូន​ក៏​ដឹង​

តែ​ទោះ​បី​ប្រឹង​ក៏​គ្មាន​ផល​។

ព្រោះ​អូន​គ្មាន​បទ​ពិសោធ​ស្នេហ​

គង់​មាន​ថ្ងៃ​ដែល​សូន្យ​មិន​សល់​

ផុយ​ស្រួយ​ស្នេហ​យើង​គង់​តែ​ដល់​

តែ​បង​សែន​ឆ្ងល់​ម្តេច​លឿន​ម្ល៉េះ​?។

បើ​អូន​មិន​ស្នេហ​សម​ឆាប់​ចប់​

តែ​ស្រី​សំណប់​ឱយ​បង​បេះ​

យក​បេះដូង​ស្បថ​ស្នេហ​មិន​ច្រែស​

គ្មាន​ឡើយ​ស្រាំ​ប្រេះ​​​ពេល​ផ្តើម​ចង​។

នៅ​ជាប់​​អារម្ម​អូន​ស្រឡាញ់​

នេត្រា​ស្រី​បាញ់​សារ​ប្រាប់​បង​

ចរិត​ចម្លែក​អៀន​កន្លង​

ដែល​មាស​នួន​ល្អង​លាក់​មិន​បាន​។

មាន​តែ​បង​បាន​ឃើញ​បាន​យល់​

បេះដូង​និម្មល​សែន​សុខ​សាន្ត​

ស្នេហ​ដែល​អូន​ប៉ង​ក្បែរ​​កៀក​ប្រាណ​

ហាក់​មាស​កល្យាណ​គិត​យូរ​ហើយ​។

អូន​ថា​បង​ធ្វើ​ឱយ​អូន​គិត​

ស្រមៃ​ក្នុង​ចិត្ត​​បាន​ដល់​ត្រើយ​

មាន​កូន​រួម​គ្នា​ស្នេហ​រួម​ខ្នើយ​

បង​មិន​ស្មាន​ឡើយ​អូន​លឿន​ណាស់​។

អូន​បង្ហើប​ប្រាប់​ប្រុស​ស្នេហ​ដំបូង​​

តែកាល​នោះ​​​អូន​គិត​ផ្តេស​ផ្តាស​

តែ​ម្នាក់​ឯង​គេ​គ្មាន​យ៉ាង​ច្បាស់​

មនុស្ស​អូន​ពិត​ខ្វះ​ក្តី​ស្នេហា​។

ឯ​​​ប្រុសដែល​​ស្រឡាញ់​ស្រី​វិញ​

បែរ​ជា​មិន​ពេញ​ចិត្ត​ជីវា​

អូន​បើក​បេះដូង​ប្រាប់​រៀម​រ៉ា​

គឺ​ជា​ចេតនា​នៃ​ក្តី​ស្នេហ​។

អូន​ចង់​ប្រាប់​បង​អូន​ទំនេ​

ស្នេហ​បង​​មាស​មេ​ព្រម​ថួន​ថែ​

ថែម​ឱយ​បង​ស្បថ​ឥត​កែ​ប្រែ​

ឥឡូវ​មាន​តែ​បង​អ្នក​ស្មោះ​។

បទ​ពិសោធ​ស្នេហ​អូន​យក​​ហើយ​

ក៏​មិន​ទុក​ឡើយ​ស្នេហ​ទាំង​អស់​

ដែល​សាង​នឹង​បង​ស៊ូ​ក្រៀម​ក្រោះ​

អាច​ឱយ​មាស​ស្រស់​មាន​ស្នេហ​ថ្មី​។

សម្រាប់​បង​ធ្លាប់​មាន​ខ្លះ​ដែរ​

បទ​ពិសោធ​ស្នេហ​ដែល​មាស​មៃ​

ជូន​បង​តែ​បង​មិន​ដូច​ស្រី​

គ្មាន​ស្រី​ដទៃ​ជំនួស​អូន​។

មិន​ចង់​បាន​​បទ​ពិសោធទេ​!

ចង់​បាន​មាស​មេ​ឱប​លុះ​សូន្យ​

ស្នេហ​បង​ឥឡូវ​ហូរ​តាម​ក្បូន​

ព្រោះ​ពិសោធន៍​ស្ងួន​ពុំ​ទាន់មាន​។

បទ​ពិសោធ​ស្នេហ​អូន​ឱយ​​បង​

បង​បាន​ចង​ក្រង​ទុក​ជា​ស្ពាន​

ចម្លង​ស្នេហ​អូន​ឱយ​រស់​រាន​

ក្តី​ទុក្ខ​សូម​គ្មាន​​ផ្ទេរ​ទៅ​បង​។

​ទោះ​គ្មាន​ក្តី​សុខ​ក៏​មិន​ថ្វី​

ព្រោះ​ធ្លាប់​រីង​រៃ​មិន​មែន​ម្តង​

តែ​ពិត​ឈឹ​ខ្លាំង​ជាង​រាល់​ដង​

ព្រោះ​តែ​ស្នេហ​ស្នង​​ស្នេហ​បង​ស្លាប់​​​៕​៚

ដោយ តៃ សុវណ្ណារុណ

អាទិត្យ, ២២:១៨-២២:៥៥, ២៨/០៤/២០១៣

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s