ចិញ្ចៀនស្មគ្រស្មោះ ទើប​ឃើញ​ស្នេហ​ក្បដ

Love Ring for Your Girl

ចិញ្ចៀនស្មគ្រស្មោះ ទើបឃើញស្នេហក្បដ

៙ពេល​ស្នេហ​ទៅ​បាត់​ សល់​ស្នាម​ស្នេហ​

បង​ចាំ​បង​ថែ​ ចិញ្ចៀន​យើង​

កំហឹង​បោះ​ស្នេហ​ ចូល​ក្នុង​ភ្លើង​

ផេះ​សល់​យក​ជើង​ ជាន់​ថែម​ទៀត​។

ស្តាប់​មើល​ហាក់​អូន ​មិន​ស្នេហ​សោះ

បង​ខំ​ប្រឹង​​ស្មោះ​ អូន​លាក់​ស្នៀត​

អនុស្សា​សល់ ​ក៏​ពិឃាត

មិន​ឱយ​​ជាប់​សៀត ស្នេហ​មាស​មៃ​​។

តែ​ទោះ​យ៉ាង​ណា​ សល់​ចិញ្ចៀន​

អូន​មិន​ទាន់​ហ៊ាន​ ចោល​ឡើយ​ស្រី​

ព្រោះ​រឿង​ល្អ​ៗ ​នៅ​ថ្មី​ៗ

បង​និង​ពិសី​ សុទ្ធ​ចាំ​ច្បាស់​។

អូន​ធ្វើ​ចិត្ត​ដាច់ ​ឱយ​បង​មើល​

មិនឱយ​សើរើ​ រឿង​ក្តី​ចាស់​

ព្រោះ​ជា​ភស្តុ​តាង ​មិន​អាច​ផ្លាស់​

តែ​មិន​អាច​ប៉ះ​ ប៉ូវ​ស្នេហា​។

មិន​ដឹង​ថា​មាន​ ថ្ងៃ​នោះ​ទេ​?

ថ្ងៃ​ដែល​មាស​មេ ​ដាច់ចិន្តា​

បោះ​ចោល​​ចិញ្ចៀន​ ឱយ​មរណា

មិន​ឱយ​រៀម​រ៉ា ​សល់​ភស្តុ​តាង​។

បើ​អូន​អាច​ធ្វើ​ បាន​មែន​ពិត​

សរសើរ​វរមិត្រ​ គ្រប់​បែប​យ៉ាង​

ទោះ​បង​ក៏មិន​ ហ៊ាន​អះអាង​

អាច​ភ្លេច​ស្នេហ​សាង ​នឹង​ជីវា​។

ឃើញ​អូន​ក្នុង​ចិត្ត​ សប្បាយ​ផង​

ហើយ​ក៏​សៅ​ហ្មង​ នឹក​ស្នេហា​

ហេតុ​តែ​ស្រឡាញ់​ មាស​កនិដ្ឋា​

មិន​​ចេញ​វាចាតែ​ចេញ​ចិត្ត​។

វាចា​ប្រាប់​ហើយ​អូន​បំភ្លេច​

ស្នេហ​បង​ខ្ទាំ​ខ្ទេច​ឃើញ​វរមិត្រ​

មាន​ថ្មី​ទាំង​បង​រស់​ជីវិត​

មិន​ចាំ​បង​បិតកែវ​នេត្រា​។

ស្នេហ​បង​ក៏​អូន​សម្លាប់​បាន​

ចិញ្ចៀន​លែង​ក្សាន្ត​គង់​ជីវា​

គ្រវែង​ចោលដូច​​ស្នេហ​​ប្រេះ​ឆា​

ខ្លាច​ក្រែង​វា​ថា​អូន​ក្បដ​បង​៕៚

ដោយ​ តៃ សុវណ្ណារុណ​

សៅរ, ២៣:០០-២៣:៣៣, ០៤/០៥/២០១៣

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s