គ្មាន​ថ្ងៃ​ត្រលប់​ក្រោយ​ (Never Go On)

Never Go On

គ្មានថ្ងៃ​ត្រលប់​ក្រោយ​

ចិត្ត​ឃ្លាត​មុន​កាយ​                     អារម្ម​សោក​ស្តាយ​                          មាន​មុន​ទុក្ខា​​

ក្រោយ​កាយ​ចេញ​ចោល​                ស្រមោល​កាយា​                           តាម​ប្រាណ​នេត្រា​

មិន​ងាក​មើល​ក្រោយ​។

មិន​ឃើញ​អ្នក​មើល​                     គ្មាន​សោះ​អើ​ពើ​                           ភ្នែក​ក៏​មិន​ឱយ​

អ្នក​ចាំ​កែវ​ភ្នែក​                        សង្វេគ​ដង្ហោយ​                            មិន​ឮ​ក៏​ដោយ​

តែ​មាន​សម្លេង​។

មាន​តែ​អ្នក​ទៅ​                        ទើប​ឮ​តែ​ត្រូវ​                              ធ្វើ​ពើ​វង្វេង​

ដាច់​ចិត្ត​ចេញ​ចាក​                     មិន​សាក​ល​លេង​                          មិន​ឃើញ​អ្នក​ផ្សេង​

កំសត់​យ៉ាង​ណា​។

មើល​ចិត្ត​ចាក​ចេញ​                     គ្មានអ្វី​​ទោ​ម្នេញ​                            ជាង​បាត់​ស្នេហា​

យក​ទឹក​ភ្នែក​ជូត​                       លាង​ភ្នែក​ឱយ​ថ្លា​                          ប្រឹង​មើល​រក្សា​

ចុង​ក្រោយ​គ្មាន​ទៀត​។

ចិត្ត​ចេញ​មុន​ហើយ​                     កាយ​ឃាត់​ម្តេច​ឡើយ                       ចង​ជាប់​ចិត្ត​ឃ្លាត​

ខំ​ប្រឹង​ថែ​ពេល​                        ​ថ្ងៃ​បែក​រវាត​                               ស្នេហ​បាត់​រស​ជាតិ​

ក៏​នៅ​ជាប់​ចិត្ត​។

មើល​លុះ​ស្រមោល​                    ព្រាត់​ចាក​ចេញ​ចោល​                       ក៏​មើល​ដូច​ពិត​

ហាក់​បាត់​នេត្រា​                      អស់​មួយ​ជីវិត​                                       មាន​ស្នេហ​គ្មាន​សិទ្ធិ

ឃាត់​បេះដូង​គេ​។

លួង​ភ្នែក​ជូត​ចិត្ត​                       ​ប្រឹង​លាក់​ការពិត​                           ខ្លាច​មិន​អាច​រេ​

ពី​អារម្ម​ដែល​                         នៅ​សល់​ក្រោយ​ពេល​                             ​បាត់​ហើយ​ទទេ​

ជួស​អ្វី​មិន​បាន​។

គេ​ពោល​គ្មាន​ថ្ងៃ​                      ត្រលប់​អាល័យ​                           ទៅ​ទាំង​ចិត្ត​ប្រាណ​

ស្នេហ​ក៏​មិន​ទុក​                       ទឹក​មុខ​សុខ​សាន្ត​                           នៅ​សល់​តែ​ដាន​

ជាប់​ចិត្ត​ដែល​ស្លាប់​។៚

មាន​គំនិត​សរសេរ ចន្ទ្រ, ២២/០៣/២០១៣                                           

អង្គារ, ២៣:១១២៣:៤៥, ២៣/០៣/២០១៣

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s