តួ​១ឯក​

Lui Bei Quote Betrayal

តួឯក

៙ក្នុង​ដំណើរ​រឿង​

តួ​រង​ជា​គ្រឿង​

តួ​ឯក​សម្ល​

បើ​រស​ពុំ​ឆ្ងាញ់​

គេ​បាញ់​អ្នក​ស្ល​

ថាធ្វើ​​មិន​ល្អ​

ពុំ​គាប់​មាត់​ឆី​។

ច្នេះ​អ្នក​ដាំ​ស្ល​

ជ្រើស​តួ​ឯក​ល្អ​

រូប​គួរ​បេតី​

ថែម​ដាក់​ចរិត​

ផ្លូវ​ចិត្ត​ប្រពៃ​

លើស​តួ​ដទៃ​

ដ្បិត​​ឈ្មោះ​ជា​ឯក​។

តួ​ឯក​តំណាង​

គំរូ​ស្អិត​ស្អាង​

អ្នក​សាង​ប្រឹង​ចែក​

ឱយ​​ទស្សនិក​ជន​

គយ​គន់​ដាច់ប្លែក​

តែ​​មិន​​ដោយ​ឡែក​

នឹង​តួ​ដទៃ​។

ដើម្បី​ប្រៀប​ធៀប​

​ដាក់គ្រប់​រូប​ភាព​​​

លើ​តួ​ប្រពៃ​

ឱយគិត​ស្រាយ​ដោះ​​​

មិន​អស់​​ប្រាជ្ញ​​វៃ​

តួ​រង​ផ្សំ​លៃ​

តួ​អាក្រក់​ចាញ់​។

ទោះ​បី​យ៉ាង​ណា​

​​​អ្នក​តែង​ខ្លឹម​សារ​

មិន​សុទ្ធ​ស្រឡាញ់​

ឱយ​ល្អ​តួ​ឯក​​​

ចង់​ប្លែក​ដាក់​ខ្លាញ់​

កុំ​មាន​តែ​អញ

តួ​ឯក​តែង​ល្អ​។

ទោះ​បី​តួឯក​

ក្លាយ​អាក្រក់​បែក​

ក៏​នៅ​កំរ​

ដាច់​តួ​ដទៃ​

ទោះ​ល្អក់​កក​

ពណ៌​នៅ​តែ​ស​

អាស្រ័យ​បក​ស្រាយ​៕៚

តៃ សុវណ្ណារុណ, ១៩:០៤ – ១៩:៣០, ១៥/០៤/២០១៣

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s