សម្លាប់​ស្នេហ​បង​ ទើប​ធ្វើ​ឱយ​ស្នេហ​អូន​រស់

Someone steal your heartសម្លាប់ស្នេហ​បង​ ទើប​ស្នេហ​អូន​រស់​ 

មិន​ដឹង​ថា​មាន​ចេតនា​ទេ​?

នៅ​ពេល​មាស​មេ​ប្រហារ​ស្នេហ​

បុរស​ដែល​អូន​ប៉ង​រស់​ក្បែរ​

មិន​មែន​ត្រឹម​តែ​មួយ​រយៈ​។

បេះដូង​អូន​បង​ក៏​ស្តាប់​ដឹង​

តែ​ឥឡូវ​ផ្សឹង​បង​ជឿ​ជាក់​

អូន​មិន​មែន​អូន​ទេ​វរលក្ខណ៍​!

អូន​ប្រែ​ជា​ម្នាក់​ខុស​ផ្សេង​ហើយ​។

ហាក់​ជា​ផែន​ការ​អូន​រៀប​ចំ​

ក្រោយ​ស្នេហ​ក្រៀម​ក្រំ​អូន​ក៏​ស្បើយ​

មាន​ថ្មី​ភ្លាម​ៗ​ពុំ​ខ្វល់​ឡើយ​

ទាំង​មាស​ត្រាណ​ត្រើយ​ចាំ​ស្នេហ​បង​។

តែ​មិន​អាច​ទុក​ឱយ​នៅ​រស់​

ស្នេហ​បង​ជា​គ្រោះ​ស្នេហ​នួន​ល្អង​

មិន​អាច​នៅ​ធ្វើ​ស្គាល់​សា​សង

ខ្លាច​ចំណង​ចង​ជាប់​ឡើង​វិញ​។

ដាច់​ជា​ចេតនា​ហេតុ​ផល​ស្រី​

ប្រហែល​មាស​មៃ​បាន​បំពេញ​

អ្នក​ថ្មី​ជួស​បង​ចាំ​តែ​ដេញ​

ឱយ​បង​ចាក​ចេញ​អាង​មាន​គេ។

How do you feel

ឬ​បង​ស្មាន​ខុស​បេះដូង​ស្រី​

អូន​បាន​មាន​ថ្មី​យូរ​យារ​ពេល​

ហេតុ​អ្វី​មិន​ដែល​ឃើញ​មាស​មេ​

ធ្លោយ​មាត់​រិះ​រេ​មិន​ស្មោះ​ត្រង់​។

ស្រី​ដែល​បង​ស្គាល់​ពិត​ស្នេហ​បង​

កែវ​ភ្នែក​សា​សង​ពិត​លះ​បង់​

ដើម្បី​ស្នេហយើង​រីក​ផូរ​ផង់​

ហេតុ​អ្វី​ក្រៀម​ខ្ញង់​ទាំង​នៅ​ស្រស់​?។

ភ្លេច​ថា​អូន​បត់​បែន​លឿន​ណាស់​!

អ្នក​មើល​មិន​ច្បាស់​ជឿ​ទាំង​អស់​

ទំរាំ​បង​ម្តេច​គ្មាន​ចន្លោះ​

ត្បិត​មិន​ភ្លេច​សោះ​អូន​ធ្លាប់​បោក​។

កុហក​បង​តាំង​ពី​ដំបូង​

បង​ក្នុង​អណ្តូង​ល្ងង់​​ត្រលោក​

អូន​បោក​ដួល​ហើយ​មិន​អាច​ក្រោក​

ទើប​នៅ​ស្តាយ​សោក​រាល់​ស្នេហា​។

យ៉ាង​ណា​ក៏​បង​មិន​ជឿ​ឡើយ!​

ច្បាស់​ស្រស់​ត្រាណ​ត្រើយ​ពោល​ដោះ​សា

ស្នេហ​ទើប​បង្កើត​បោក​រៀម​រ៉ា​

គឺ​ជា​ចេតនា​បញ្ឈឺ​បង​។

ចង់​បង្ហាញ​អូន​មិន​បាន​ស្នេហ​

រួច​ភ្លាម​ប្រួល​ប្រែ​ថ្មី​តែ​ម្តង​

មិត្រ​អូន​សាទរ​ផ្អើល​កន្លង​

មិន​ស្មាន​នួន​ល្អង​មាន​មិត្រ​ប្រុស​។

មិត្រ​ប្រុស​ដែល​ទើប​មាន​ថ្មោង​ថ្មី​

ក្រោយ​ស្នេហ​បង​ស្រី​បាញ់​ដល់​សុស​

ដោយ​គ្រាន់​តែ​ចោទ​បង​អ្នក​ខុស​

សម្រេច​កាត់​ទោស​ឱយ​មរណា​។

គំរោង​ការ​អូន​ជោគ​ជ័យ​ក្រៃ​

ស្នេហ​បង​ផ្ទាល់​ដៃ​អូន​ប្រហារ​

ថែម​បាន​ប្រុស​ថ្មី​ហៅ​សង្សារ​

បញ្ឈឺ​រៀម​រ៉ា​អូន​ក៏​ដឹង​។

ចង់​ឬ​មិន​ចង់​ត្រូវ​តែ​ធ្វើ​

អូន​ដើរ​ខ្សែ​លើ​អាង​កំហឹង​

អង្វរ​ដោយ​ចិត្ត​ក៏​ព្រលឹង​

បណ្តាច់​ដាច់​ផឹង​ខ្សែ​និស្ស័យ​។

ហេតុ​ស្នេហ​ដែល​ស្លាប់​មិន​អស់​ចិត្ត​

នៅ​តែ​វរមិត្រ​ពាក់​ជាប់​ដៃ​

ចិញ្ចៀន​គ្មាន​រូប​ដែល​ចរណៃ​

ព្រម​ទុក​តម្លៃ​ស្មើ​ស្នេហា​។

តែ​ប្រហែល​គង់​មាន​ថ្ងៃ​នោះ​

អូន​នឹង​ជម្រុះ​ចោល​រៀម​រ៉ា​

អស់​ដូច​ស្នេហ​យើង​សាង​ទ្វេហា​

ចិញ្ចៀន​ជីវា​ក៏​លែង​ទុក​។

មិន​ទុក​ភស្តុតាង​ឱយ​ដោល​ដេញ​

អ្នក​ត្រូវ​ដើរ​ចេញ​ក៏​គ្មាន​មុខ​

អយុត្តិធម៌​តែ​អូនបាន​​សុខ​

ស្នេហ​បង​ចាត់​ទុក​បិត​ភ្នែក​ជិត​៕៚

មាន​គំនិត​សរសេរ សៅរ, ២០/០៤/២០១៣

សុក្រ, ២២:៤១-​២៣:១៨, ២៦/០៤/២០១៣

 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s