ចូល​ស្ទឹង​ តាម​បត់​ ​ (Adaptation: Do as Romans Do)

adaptation-charles-darwin-quote-01

ចូលស្ទឹង​ តាម​បត់​ (Adaptation, Do as Romans Do) 

បើ​ធ្វើ​ដំណើរ​លើ​ជលធា

អ្នក​បើក​ទាម​ទារ​ភាព​បែន​បត់​

ស្គាល់​ភូមិ​សាស្ត្រ​ទី​ប្រាកដ​

ទើប​អាច​សន្មត​ចៀស​គ្រោះ​បាន​។

ឬ​មាន​ទូក​មុន​ធ្វើ​ដំណើរ​

កុំ​ចង់​គ្រាន់​បើ​ទោះ​ចំណាន​

ត្រូវ​បើក​តាម​ផ្លូវមុន​ប៉ុន្មាន​​​

គឺជា​​លំអាន​ដាន​ប្រពៃ​។

ដ្បិត​មាន​ពិសោធន៍​​នៃ​អ្នក​មុន​

បើ​មាន​គ្រោះ​ធ្ងន់​គេ​រីង​រៃ​

យើង​ត្រលប់​ក្រោយ​រក​ផ្លូវ​ថ្មី​

ជ្រើស​មធ្យោបាយ​អ្វី​ល្អ​បំផុត​។

កុំ​ឆ្កួត​ដើរ​មុន​ចាំ​ស៊ី​ស្រាប់​

ហៅ​អ្នក​ចេះ​ត្រាប់​ស្គាល់​ដាវ​មុត​

មិន​ដែល​រង​គ្រោះ​ព្រោះ​បែន​បត់​

ថែម​ត្រូវ​សន្មត​ថា​ឈ្លាស​វៃ​។

មិន​បត់​តាម​ស្ទឹង​ច្បាស់​បុក​ច្រាំង

លទ្ធផល​ប្រឆាំង​អាយុ​ខ្លី​

បើ​ពួក​រ៉ូមាំង​គេ​ធ្វើ​អ្វី​

កុំ​ទៅ​ខ្វល់​ថ្វី​តាម​គេ​ទៅ​។

​បាន​ប្រយោជន៍​ហើយ​គេ​សរសើរ​

ជា​មនុស្ស​គ្រាន់​បើ​ចេះ​យល់​ផ្លូវ​

ទៅ​ប្រឆាំង​គេ​វា​មិន​ត្រូវ​

ភាគច្រើន​​តម្រូវឈ្នះ​ភាគ​តិច​។

សម្រប​សម្រួល​មិន​មែន​ងាយ​

ធ្វើ​បាន​រីករាយ​ក្សាន្ត​ជានិច្ច​

សន្តិភាព​លេច​ឡើង​ទំនាស់​ខ្ទេច​

ផ្ទុយ​ពី​នេះ​ញិច​​​កុំខ្លាច​ហត់​។

បំរែ​បំរួល​មិន​អាច​កែ​

ដូច្នេះ​មាន​តែ​​​​​ភាព​បែន​បត់​

ទើប​ត្រូវ​ធម្មជាតិ​រើស​ប្រាកដ​

គ្មាន​ភាព​អំណត់​ស្លាប់​ផុត​ពូជ៕

ចន្រ្ទ, ប្រហែល ២២:១០, សរសេរចប់​ ២២:៣៣, ២២/០៤/២០១៣

គំនិត​ចាស់ កំណាព្យ​ថ្មី​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s