ចូលស្ទឹង​ ជីក​ផ្លូវ​ថ្មី (Critique of Adaptation)

10C0F1GER2613_U1FK00_PH_P_LS

Proactive Quote

 ចូលស្ទឹង​ ជីក​ផ្លូវ​ថ្មី (Critique of Adaptation)

រី​ស្ទឹង​តែង​វែង​​ដំណើរ​ឆ្ងាយ​

នឹង​ចរ​ត្រូវ​ចាយ​ពេល​យូរ​ក្រៃ​

ផ្លូវ​មាន​តែ​មួយ​ចួប​គ្រោះ​ក្ស័យ​

គ្មាន​អ្នក​សង្ស័យ​ផ្លូវ​ទី​ពីរ​។

លុះ​ចួប​ឧបសគ្គ​ទៅ​លែង​បាន​

ទើប​ចេះ​ក្លាហាន​ឆ្លង​វារី​

មិន​ទាន់​ទាល់​ច្រក​មិន​ផ្លាស់​ទី​

ត្រូវ​ខ្យាល់​ក្រវី​ទើប​ភ្ញាក់​ខ្លួន​។

Reactive Quote

Reactive Quote

ដ្បិត​ជំនឿ​ជាក់​មិន​សូវ​មាន​

សង្គម​ទិតៀន​មិន​សម​សួន

បើ​មិន​បត់​តាម​គ្រោះ​ចួប​ចួន​

ព្យុះ​មនុស្ស​មាំ​មួន​ជាង​ជលសារ​​​។

មិន​ទាន់​ឡើង​ទូក​ព្យុះ​មនុស្ស​មុន

ទឹក​មាត់​ជោរ​ជន់​លិច​​​​មនសិការ​​

មនុស្ស​អន់​បត់​បែន​យក​សង្ខារ​

មនុស្ស​ខ្លាំង​ហាន​ក្លា​ហ៊ាន​ប្រឈម​។

ទោះ​គេ​រិះ​គន់​មិន​គាំ​ទ្រ​

នៅ​សល់​ជំហរ​ទ្រ​កាយ​ស្គម​

ទោះ​គ្នា​មាន​តិច​ស្បៀង​មិន​ល្មម​

អ្វី​ដែល​ឆ្អែត​ព្រម​ស្បឿង​ទឹក​ចិត្ត​។

គ្មាន​អ្នក​គិត​គូរ​រក​ផ្លូវ​ថ្មី​

ទោះ​រង​រីង​រៃ​ទាំង​កាយ​ចិត្ត​

បើចួប​​គ្រោះ​ស៊ូ​បង់​ជីវិត​

ប្រសើរ​ជាង​គិត​ហើយ​មិន​ធ្វើ​។

បើ​សម្រេច​នាំ ​ផ្លូវ​ថ្មី​ឱយ

ទោះ​ត្រូវ​ខ្សោះ​ខ្សោយ ​​សល់​ទង្វើ​

មិន​បាន​ឆ្លង​ទៀត​ក៏​បាន​មើល៍​

ឃើញ​ក្តី​អើពើ​អ្នក​យល់​ចិត្ត​។

មិន​ប្រឆាំង​តប​អ្នក​រិះ​គន់​

ជ័យ​ជា​ទម្ងន់​ឱយ​មាត់​បិត​

អរគុណ​រាល់​ការ​ជាន់​ឈ្លី​ពិត​

ធ្វើ​ឱយ​ការ​គិត​មុន​ការ​ដើរ​​៕៚​​

មាន​គំនិត​សរសេរ ​សៅរ, ២០/០៤/២០១៣

ប្រហែលផ្តើម​ ២២:៣៥- សរសេរ​ចប់​ ២៣:១៦, ២២/០៤/២០១៣

​ ​ គំនិត​​ចាស់ កំណាព្យ​ថ្មី

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s