អមជ្ឈិមប្បដិបទា (Critique of Middle Way)

Critique of Middle Way

អមជ្ឈិមប្បដិបទា (Critique of Middle Way)

៙ពេល​មាន​ពីរ​ផ្លូវ​ស្តាំ​និង​ឆ្វេង

តែង​ឮ​សម្លេង​ផ្លូវ​កណ្តាល​

ហាក់គួរ​ឱយ​ជឿ​នៅ​ក្នុង​ក្បាល​

គំនិត​ត្រកាល​ដូច​បាន​ត្រាស់​។

គេ​ស្តី​ក្តែង​ៗ​រួច​ពី​​មាត់​

គ្មាន​អ្នក​ហ៊ាន​មាត់​ថា​​ខុស​ខ្លះ​

ដ្បិត​ព្រះ​សម្តែង​ជឿ​ខ្លាំង​ណាស់​

ព្រះ​លោក​ចែង​ច្បាស់​មិន​ដែល​ខុស​​។

ភ្លេច​ថា​ព្រះ​ឱយ​ជឿ​ដោយ​គិត​

មើល​តាម​ជីវិត​ខ្លួន​ដាល​ដុះ​

ការ​ចេះ​តែ​ជឿ​ជា​កំហុស​

ជឿ​អ្វី​ជឿ​ចុះ​ឱយ​តែ​ត្រូវ​។

តែ​តាំង​ពី​ចេះ​ផ្លូវ​កណ្តាល​

នាំ​គ្នា​ត្រអាល​ចេះ​តែ​ទៅ​

ដល់​គ្មាន​កណ្តាល​ក៏​បុក​ផ្លូវ​

តាំង​មាត់​ង៉ូវ​ៗ​បន្ទោស​ព្រះ​។

មិន​មែន​គ្មាន​ផ្លូវ​កណ្តាល​ទេ​!

គ្មានគំនិត​​រេទើប​មិន​ជ្រះ​

គិត​ថា​ក្នុង​លោក​តែង​ប្រទះ​

នៅ​តែ​ជំរះ​ម្ខាង​មិន​បាន​។

​​ការ​ដែល​​កណ្តាលមិន​បែន​បត់

បែប​នេះ​សន្មត​ជា​ការ​ស្មាន​

គេ​ថា​ត្រូវ​ក៏​ជឿ​​​គ្រប់​ប្រាណ​

ដើរ​តាម​លំអាន​ផ្លូវ​កណ្តាល​៕៚​

តៃ សុវណ្ណារុណ

ព្រហស្បតិ, ២១:៤២-២២:០១, ១៨/០៤/២០១៣

គំនិត​ចាស់ កំណាព្យ​ថ្មី​​!

 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s