ពាក្យ​ក្បដ​

love4

ពាក្យ​ក្បដ​ 

ពាក្យ​ក្បដ​មិន​មែន​ជា​ពាក្យ​ល្អ​

ទោះនរណា​ក៏​​មិន​ចង់​ស្តាប់​

ទី​បំផុត​បង​ត្រូវ​ឈឺ​ចាប់​

បង្ខំ​ចិត្ត​ប្រាប់​ដាស់​ខ្លួន​ឯង​។

ថា​អូន​កំពុង​ក្បដ​បង​ហើយ​

មិន​គួរ​សោះ​ឡើយ​ស្នេហ​ចំបែង​

អូន​ជា​ស្រី​ស្មោះ​ពិត​ជាក់​ស្តែង​

មិន​គួរ​ពោល​ថ្លែង​ថា​ស្រី​ក្បដ​។

បង​ក៏​មិន​ជឿ​តែ​ទង្វើ​

មិន​អាច​ធ្វើ​ភ្លើ​គ្មាន​អំណត់​

អូន​មាន​ប្រុស​ថ្មី​ជាក់​​ប្រាកដ​

រឿង​រ៉ាវ​ធ្លាប់​កត់​អូន​លុប​ចោល​។

បង​មិនអាច​អស់​ចិត្ត​នោះ​ទេ​

នៅ​តែ​សរសេរ​ចង់​ដេញ​ដោល​

ទោះ​ស្នេហ​នៅ​សល់​តែ​ស្រមោល​

បេះដូង​តែល​តោល​អាច​ធ្វើ​អ្វី​។

ពន្យល់​យ៉ាង​ណា​អូន​មិន​ខ្វល់​

មិន​សូម្បី​ផ្តល់​ពាក្យ​បេតី​

ដែល​មាន​នៅ​ក្នុង​អារម្ម​ស្រី​

ទោះ​ឥឡូវ​ក្តី​ជូន​អ្នក​ផ្សេង​។

ស្នេហ​អូន​​ក្បដ​ហើយ​បេះដូង​ក្ស័យ​

លែង​ហ៊ាន​សង្ស័យ​ស្នេហ​វ័យ​ក្មេង​

មិន​ដែល​បាន​យូរ​ឋិត​ថេរ​វែង​

រឿង​តូច​រមែង​ក្លាយ​ជា​ធំ​។

ហោច​ណាស់​ស្នេហ​យើងពីរ​ឆ្នាំ​ដែរ​

សល់​ឱយ​បង​ថែ​ជួស​មាស​​ម៉ុម​​

​មិន​ទុក​ខ្លះ​ទោះ​បង​ស្នើ​សុំ​

ទុក​តែ​គំនុំ​មិន​លើក​លែង​៕

—S. TAY, 22:17-22:49, 01/04/2013

 

 

 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s